ការិយាល័យកណ្តាល ធនាគារឯកទេស ដូនពេញ ម.ក ទីតាំងថ្មី ធំទូលាយជាងមុន ប្រសើរជាងមុន
27-Jan-2025

ធនាគារឯកទេស ដូនពេញ ម.ក មានសេចក្តីសោមនស្សរីករាយ សូមប្រកាសជូនដំណឹងអំពីការផ្លាស់ប្ដូរទីតាំង ការិយាល័យ កណ្តាល ទៅកាន់ទីតាំងថ្មីដែលមានភាពធំទូលាយ ផាសុកភាព និងសោភ័ណភាព កាន់តែប្រសើរ។
ការិយាល័យកណ្តាលថ្មីនេះមានទីតាំងនៅ ផ្ទះលេខ៦ ផ្លូវលេខ៣៩២ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ខាងត្បូងផ្សារបឹងកេងកង) ប្រសិទ្ធភាពចាប់ពី ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះតទៅ។
ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយនៃការពង្រីកអាជីវកម្មរបស់ធនាគារ ក្នុងគោលបំណងផ្តល់ជូនអតិថិជននូវបទពិសោធន៍ធនាគារកាន់តែប្រសើរឡើង និងជាសក្ខីភាពនៃការប្តេជ្ញាចិត្តដ៏រឹងមំារបស់ធនាគារក្នុងការរួមចំណែកអភិវឌ្ឍ វិស័យហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ព្រមទាំងជានិមិត្តរូបនៃការយកចិត្តទុកដាក់ក្នុងការអនុវត្តន៍តាមគតិពេចន៍ “ នៅជាមួយអ្នក គ្រប់ជំហាន! ” សម្រាប់គ្រប់អតិថិជន និងដៃគូអាជីវកម្ម ដែលមានតម្រូវការ សេវាកម្មហិរញ្ញវត្ថុ។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ ៖ 093/ 012/ 090 87 2000។