កម្រងសំណួរ-ចម្លើយ

ឥណទានយានយន្ត

តើធនាគារអាចផ្តល់ឥណទានជូនអតិថិជន សម្រាប់ការទិញយានយន្តប្រភេទណាខ្លះ?

ទិញយានយន្តគ្រប់ម៉ូឌែលទាំងថ្មី និងមួយទឹក(ក្រដាសពន្ធ ឬស្លាកលេខ) ។

តើអតិថិជនត្រូវមានទីតាំងអាជីវកម្ម ឬកន្លែងបម្រើការងារនៅតំបន់ណាខ្លះ ទើបធនាគារផ្តល់ឥណទានយានយន្តជូនបាន?

រាជធានីភ្នំពេញ ខេត្តកណ្តាល​ កំពង់ស្ពឺ តាកែវ ព្រៃវែង និងតាមបណ្តាខេត្តសក្តានុពលនានាទូទាំងប្រទេស ។

តើអតិថិជនត្រូវមានឯកសារអ្វីខ្លះទើបអាចស្នើសុំឥណទានយានយន្តបាន?

ឯកសារបញ្ជាក់អត្តសញ្ញាណ/អាសយដ្ឋាន ទ្រព្យដាក់ធានា ឯកសារប្រាក់ចំណូល
- អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត​ ឬលិខិតឆ្លងដែន ។
- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
- បណ្ណបើកបរ​ (សម្រាប់រថយន្ត)
- លិខិតបញ្ជាក់ផ្សេងៗ
- យានយន្តដែលទិញ ដោយតម្រូវឱ្យតម្កល់បណ្ណសម្គាល់យានយន្ត(កាតគ្រី)នៅធនាគារ ។ ករណីជារូបវន្តបុគ្គល:
- កិច្ចសន្យាការងារ ឬរបាយការណ៍គណនីធនាគារ ឬលិខិតបញ្ជាក់ប្រាក់បៀវត្ស
ករណីជានីតិបុគ្គល:
- វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម/ប័ណ្ណពន្ធប៉ាតង់
- របាយការណ៍ហិរញ្ញវត្ថុ ឬលិខិតបញ្ជាក់ផ្សេងៗ

តើធនាគារអាចផ្តល់ឥណទានយានយន្ត ទំហំឥណទាន អត្រាការប្រាក់ និងរយៈពេល រហូតដល់ប៉ុន្មាន?

ធានាគារផ្តល់ឥណទានយានយន្ត ជូនអតិថិជនដូចខាងក្រោម ៖
- ទំហំឥណទានរហូតដល់ ៤០០ លានរៀល ឬ១០០,០០០ ដុល្លារ
- អត្រាការប្រាក់ចាប់ពី០.៦៩%ក្នុងមួយខែ
- រយៈពេលរហូតដល់ ៧ឆ្នាំ

តើឥណទានយានយន្តផ្តល់លក្ខណៈពិសេសអ្វីខ្លះជូនអតិថិជន?

ឥណទានយានយន្តផ្តល់លក្ខណៈពិសេសជូនអតិថិជនដូចខាងក្រោម ៖
- មិនត្រូវការដាក់ដី/ផ្ទះជាទ្រព្យធានា​
- នៅផ្ទះជួលក៏អាចខ្ចីបាន
- នៅតាមបណ្តាខេត្តនានាក៏អាចខ្ចីបាន
- មិនគិតកម្រៃសេវាអ្វីទាំងអស់
- កាតគ្រីដាក់ឈ្មោះរបស់អតិថិជន
- បង់ផ្តាច់ ឬបង់ប្រាក់ដើមមួយចំណែកពេលណាក៏បានមិនមានការពិន័យ
- ថែមជូនកញ្ចប់ធានារ៉ាប់រងពិសេស៖​ រ៉ាប់រងលើ ចោរកម្ម ប៉ះពារខូចខាត និងសំណងភាគីទី៣
- សងប្រាក់កម្ចីតាមរយៈភ្នាក់ងារទ្រូម៉ាន់នី ធនាគារ ABA & ACLEDA ទូទាំងប្រទេសដោយឥតគិតថ្លៃ

កំឡុងពេលប្រើប្រាស់ឥណទាន អតិថិជនអាចខ្ចី៖
- ខ្ចីបន្ថែមលើឥណទានចាស់ (Additional loan)
​​​​​​​- ខ្ចីឥណទានថ្មីដើម្បីបង់ផ្តាច់ឥណទានចាស់ (Top Up)

អតិថិជនអាចខ្ចីបានទំហំរហូតដល់ ៨៣% ធៀបនឹងតម្លៃទ្រព្យបញ្ចាំ ។

អតិថិជននៅតែអាចខ្ចីបានតាមទំហំដែលត្រូវការ ប្រសិនបើមានភាគីទីបី​ ឬសាច់ញាតិយល់ព្រមដាក់ទ្រព្យបញ្ចាំបង្រ្គប់ជំនួសអតិថិជន ។

អាចមាន ឬមិនមានអ្នកធានាក៏បាន។

ឥណទានម៉ូតូ

តើធនាគារអាចផ្តល់ឥណទានជូនអតិថិជន សម្រាប់ការទិញម៉ូតូប្រភេទណាខ្លះ?

ទិញម៉ូតូគ្រប់ម៉ូឌែលទាំងថ្មី និងមួយទឹក(ក្រដាសពន្ធ ឬស្លាកលេខ) ។

តើអតិថិជនត្រូវមានឯកសារអ្វីខ្លះទើបអាចស្នើសុំឥណទានម៉ូតូបាន?

ឯកសារបញ្ជាក់អត្តសញ្ញាណ/អាសយដ្ឋាន ទ្រព្យដាក់ធានា ឯកសារប្រាក់ចំណូល
- អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត​ ឬលិខិតឆ្លងដែន
- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
- លិខិតបញ្ជាក់ផ្សេងៗ
ម៉ូតូដែលទិញ ដោយតម្រូវឱ្យតម្កល់បណ្ណសម្គាល់ម៉ូតូ(កាតគ្រី)នៅធនាគារ ករណីជារូបវន្តបុគ្គល:
- កិច្ចសន្យាការងារ ឬរបាយការណ៍គណនីធនាគារ ឬលិខិតបញ្ជាក់ប្រាក់បៀវត្ស
ករណីជានីតិបុគ្គល:
- វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម/ប័ណ្ណពន្ធប៉ាតង់
- របាយការណ៍ហិរញ្ញវត្ថុ ឬលិខិតបញ្ជាក់ផ្សេងៗ

តើធនាគារអាចផ្តល់ឥណទានម៉ូតូ ទំហំឥណទាន អត្រាការប្រាក់ និងរយៈពេល រហូតដល់ប៉ុន្មាន?

ធានាគារផ្តល់ឥណទានម៉ូតូ ជូនអតិថិជនដូចខាងក្រោម ៖
- ទំហំឥណទានរហូតដល់ ២០ លានរៀល ឬ៥,០០០ ដុល្លារ
- អត្រាការប្រាក់ចាប់ពី១.១៥%ក្នុងមួយខែ
- រយៈពេលរហូតដល់ ៥ឆ្នាំ

តើឥណទានម៉ូតូផ្តល់លក្ខណៈពិសេសអ្វីខ្លះជូនអតិថិជន?

ឥណទានម៉ូតូផ្តល់លក្ខណៈពិសេសជូនអតិថិជនដូចខាងក្រោម ៖
- មិនត្រូវការដាក់ដី/ផ្ទះជាទ្រព្យធានា
- នៅផ្ទះជួលក៏អាចខ្ចីបាន
- អតិថិជនដែលមានទីលំនៅជំវិញរាជធានីភ្នំពេញចំងាយ៤០គីឡូម៉ែត្រ
- មិនគិតកម្រៃសេវាអ្វីទាំងអស់
- កាតគ្រីដាក់ឈ្មោះរបស់អតិថិជន
- អត្រាការប្រាក់ទាប
- មិនតម្រូវឲ្យមានសាច់ប្រាក់ចូលរួម
- បង់ផ្តាច់ ឬបង់ប្រាក់ដើមមួយចំណែកពេលណាក៏បានមិនមានការពិន័យ
- សងប្រាក់កម្ចីតាមរយៈភ្នាក់ងារទ្រូម៉ាន់នី ធនាគារ ABA & ACLEDA ទូទាំងប្រទេសដោយឥតគិតថ្លៃ

ឥណទានគេហដ្ឋានរបស់ធនាគារមានលក្ខណៈពិសេសដូចតទៅ៖
- រៀបចំឯកសារឥណទានជូនអតិថិជនបានឆាប់រហ័ស
- ពុំចាំបាច់រត់ការឯកសារទ្រព្យដាក់បញ្ចាំ (ហ៊ីប៉ូតែក) សម្រាប់ឥណទានទំហំរហូតដល់១២០ លានរៀល ឬ៣០,០០០ ដុល្លារ
- អាចបើកប្រាក់កម្ចីតាមរយៈមូលប្បទានបត្រ ឬការផ្ទេរចូលគណនីអតិថិជនដែលមាននៅតាមបណ្តាធនាគារដៃគូ
- អតិថិជនអាចបើកប្រាក់តាមដំណាក់កាលដើម្បីជួសជុលកែលម្អគេហដ្ឋាន
- បង់រំលោះប្រាក់ដើមមួយចំណែក ពុំគិតប្រាក់ពិន័យ
- សងផ្តាច់មុនកាលកំណត់ ពុំគិតប្រាក់ពិន័យ​
​​​​​​​-អាចបង់សងប្រាក់កម្ចីតាមរយៈភ្នាក់ងារទ្រូម៉ាន់នី ទូទាំងប្រទេសដោយឥតគិតថ្លៃ

ឥណទានគេហដ្ឋាន​

តើធនាគារមានដៃគូសហការឥណទានគេហដ្ឋាន ជាមួយគម្រោងអចលនទ្រព្យណាខ្លះ?

ធនាគារផ្តល់ឥណទានគ្រប់គម្រោងអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល

តើធនាគារផ្តល់​ឥណទានគេហដ្ឋាន សម្រាប់គេហដ្ឋាន ប្រភេទណាខ្លះ?

សម្រាប់ទិញគេហដ្ឋានថ្មី ឬទិញគេហដ្ឋានដែលគេកំពុងរស់នៅស្រាប់ មានដូចជា៖ ផ្ទះល្វែង ផ្ទះវីឡា ផ្ទះអាជីវកម្ម

តើតម្រូវឲ្យអតិថិជនមានឯកសារអ្វីខ្លះទើបអាចស្នើសុំឥណទានគេហដ្ឋានបាន?

ឯកសារបញ្ជាក់អត្តសញ្ញាណផ្ទាល់ខ្លួន ឯកសារទ្រព្យដាក់ធានា ឯកសារតម្រូវ
- អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត​ ឬលិខិតឆ្លងដែន
- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
- លិខិតបញ្ជាក់អត្តសញ្ញាណផ្សេងៗ
ប្លង់រឹង ឬប្លង់ទន់ ឬប័ណ្ណបំបែកក្បាលដីអមកិច្ចសន្យាទិញលក់ចេញដោយចៅសង្កាត់ - កិច្ចព្រមព្រៀងជាមួយម្ចាស់គម្រោង
- លិខិតទិញលក់ ឬលិខិតកក់ប្រាក់ជាមួយម្ចាស់គម្រោង

តើធនាគារអាចផ្តល់ឥណទានគេហដ្ឋាន ទំហំឥណទាន អត្រាការប្រាក់ និងរយៈពេល រហូតដល់ប៉ុន្មាន?

ធនាគារអាចផ្តល់ឥណទានគេហដ្ឋានជូនអតិថិជន៖
- ទំហំឥណទានរហូតដល់ ២ ប៊ីលានរៀល ឬ៥០០,០០០ ដុល្លារ
- អត្រាការប្រាក់ចាប់ពី ០.៨៣% ក្នុងមួយខែ
- រយៈពេល រហូតដល់១៦ឆ្នាំ

តើធនាគារផ្តល់ជូនលក្ខណៈពិសេសអ្វីខ្លះដល់អតិថិជន ដែលមានបំណងប្រើប្រាស់ឥណទានគេហដ្ឋាន?

ឥណទានគេហដ្ឋានរបស់ធនាគារមានលក្ខណៈពិសេសដូចតទៅ៖
- រៀបចំឯកសារឥណទានជូនអតិថិជនបានឆាប់រហ័ស
- ពុំចាំបាច់រត់ការឯកសារទ្រព្យដាក់ធានា (ហ៊ីប៉ូតែក) សម្រាប់ឥណទានទំហំរហូតដល់១២០ លានរៀល ឬ៣០,០០០ ដុល្លារ
- អាចបើកប្រាក់កម្ចីតាមរយៈមូលប្បទានបត្រ ឬការផ្ទេរចូលគណនីអតិថិជនដែលមាននៅតាមបណ្តាធនាគារដៃគូ
- អតិថិជនអាចបើកប្រាក់តាមដំណាក់កាលដើម្បីជួសជុលកែលម្អគេហដ្ឋាន
- បង់រំលោះប្រាក់ដើមមួយចំណែក ពុំគិតប្រាក់ពិន័យ
- សងផ្តាច់មុនកាលកំណត់ ពុំគិតប្រាក់ពិន័យ​
- អាចបង់សងប្រាក់កម្ចីតាមរយៈភ្នាក់ងារទ្រូម៉ាន់នី ធនាគារ ABA & ACLEDA ទូទាំងប្រទេសដោយឥតគិតថ្លៃ

តើអ្វីជាឥណទានជួសជុល-កែលម្អគេហដ្ឋាន ?​

ឥណទានជួសជុល-កែលម្អគេហដ្ឋានជាឥណទានសម្រាប់ប្រើប្រាស់ក្នុងគោលបំណងជួសជុល-កែលម្អគេហដ្ឋានដើម្បីបង្កើនសោភ័ណភាព សុវត្ថិភាពសម្រាប់ការរស់នៅ

ឯកសារបញ្ជាក់អត្តសញ្ញាណផ្ទាល់ខ្លួន ឯកសារទ្រព្យដាក់ធានា ឯកសារតម្រូវ - អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត​ ឬលិខិតឆ្លងដែន
- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
- លិខិតបញ្ជាក់អត្តសញ្ញាណផ្សេងៗ ប្លង់រឹង ឬប្លង់ទន់ ឬប័ណ្ណបំបែកក្បាលដីអមកិច្ចសន្យាទិញលក់ចេញដោយចៅសង្កាត់ - កិច្ចព្រមព្រៀងជាមួយម្ចាស់គម្រោង
- លិខិតទិញលក់ ឬលិខិតកក់ប្រាក់ជាមួយម្ចាស់គម្រោង

អាចមាន ឬមិនមានអ្នកធានាក៏បាន។

តើតម្រូវឲ្យអតិថិជនមានឯកសារអ្វីខ្លះទើបអាចស្នើសុំឥណទានជួសជុល-កែលម្អគេហដ្ឋាន បាន?

ឯកសារបញ្ជាក់អត្តសញ្ញាណផ្ទាល់ខ្លួន ឯកសារទ្រព្យដាក់ធានា ឯកសារតម្រូវ
- អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត​ ឬលិខិតឆ្លងដែន
- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
- លិខិតបញ្ជាក់អត្តសញ្ញាណផ្សេងៗ
ប្លង់រឹង ឬប្លង់ទន់ - លិខិតបញ្ជាក់អនុញ្ញាតសាងសង់ ឬលិខិតអនុញ្ញាតពីអាជ្ញាធរក្នុងករណីច្បាប់តម្រូវ

តើធនាគារផ្តល់ជូនលក្ខណៈពិសេសអ្វីខ្លះដល់អតិថិជន ដែលមានបំណងប្រើប្រាស់ឥណទានជួសជុល-កែលម្អគេហដ្ឋាន?

ឥណទានជួសជុលកែលម្អគេហដ្ឋានរបស់ធនាគារមានលក្ខណៈពិសេសដូចតទៅ៖
- រៀបចំឯកសារឥណទានជូនអតិថិជនបានឆាប់រហ័ស
- មិនតម្រូវរត់ការឯកសារទ្រព្យដាក់ធានា (ហ៊ីប៉ូតែក) សម្រាប់ទំហំឥណទានរហូតដល់១២០លានរៀល ឬ៣០,០០០ ដុល្លារ
- អាចបើកប្រាក់កម្ចីតាមរយៈមូលប្បទានបត្រ ឬការផ្ទេរចូលគណនីអតិថិជនដែលមាននៅតាមបណ្តាធនាគារដៃគូ
- អតិថិជនអាចបើកប្រាក់តាមដំណាក់កាលដើម្បីជួសជុលកែលម្អគេហដ្ឋាន
- បង់រំលោះប្រាក់ដើមមួយចំណែក ពុំគិតប្រាក់ពិន័យ
- សងផ្តាច់មុនកាលកំណត់ ពុំគិតប្រាក់ពិន័យ​
- អាចបង់សងប្រាក់កម្ចីតាមរយៈភ្នាក់ងារទ្រូម៉ាន់នី ធនាគារ ABA & ACLEDA ទូទាំងប្រទេសដោយឥតគិតថ្លៃ

តើធនាគារអាចផ្តល់ឥណទានជួសជុល-កែលម្អគេហដ្ឋាន ទំហំឥណទាន អត្រាការប្រាក់ និងរយៈពេល រហូតដល់ប៉ុន្មាន?

ធនាគារអាចផ្តល់ឥណទានជួសជុល-កែលម្អគេហដ្ឋានជូនអតិថិជន៖
- ទំហំឥណទានរហូតដល់ ២ ប៊ីលានរៀល ឬ៥០០,០០០ ដុល្លារ
- អត្រាការប្រាក់ចាប់ពី ០.៨៣% ក្នុងមួយខែ
- រយៈពេល រហូតដល់១០ឆ្នាំ

ឥណទានអាជីវកម្ម

ធនាគារផ្តល់ឥណទានគ្រប់ប្រភេទអាជីវកម្មដែលកំពុងមានស្រាប់ និងអាជីវកម្មបង្កើតថ្មី លើវិស័យ៖
- ជំនួញជួញដូរ
- សេវាកម្ម
- ភោជនីយដ្ឋាន និងសណ្ឋាគារ
- សំណង់ អចលនទ្រព្យ
- កសិកម្ម
- ឧស្សាហកម្ម
- កម្មន្តសាល (ផលិតកម្ម)
- ការផ្គត់ផ្គង់សេវាសាធារណៈ
- ដឹកជញ្ជូន

រាជធានីភ្នំពេញ និងខេត្តកណ្តាល

តើប្រភេទអាជីវកម្មអ្វីខ្លះដែលធនាគារអាចផ្តល់ឥណទានជូនអតិថិជន?

ធនាគារផ្តល់ឥណទានគ្រប់ប្រភេទអាជីវកម្មដែលកំពុងមានស្រាប់ និងអាជីវកម្មបង្កើតថ្មី លើវិស័យ៖
- ជំនួញជួញដូរ
- សេវាកម្ម
- ភោជនីយដ្ឋាន និងសណ្ឋាគារ
- សំណង់ អចលនទ្រព្យ
- កសិកម្ម
- ឧស្សាហកម្ម
- កម្មន្តសាល (ផលិតកម្ម)
- ការផ្គត់ផ្គង់សេវាសាធារណៈ
- ដឹកជញ្ជូន

តើតម្រូវឲ្យមានឯកសារអ្វីខ្លះទើបអាចស្នើសុំឥណទានអាជីវកម្មពីធានាគារបាន?

ឯកសារបញ្ជាក់អត្តសញ្ញាណផ្ទាល់ខ្លួន ឯកសារ និងទីតាំងទ្រព្យដាក់ធានា ឯកសារអាជីវកម្ម
- អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត​ ឬលិខិតឆ្លងដែន
- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
- លិខិតបញ្ជាក់អត្តសញ្ញាណផ្សេងៗ
ប្លង់រឹង
- វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬ
- ប័ណ្ណសម្គាល់សិទ្ធិ ឬ
- ប័ណ្ណស្លាបមាន់
ប្លងទន់
- ឯកសារកម្មសិទ្ធទទួលស្គាល់ដោយអាជ្ញាធរស្រុក/ខណ្ឌ
- ឯកសារកម្មសិទ្ធទទួលស្គាល់ដោយអាជ្ញាធរឃុំ/សង្កាត់
ទីតាំងទ្រព្យ
រាជធានីភ្នំពេញ ឬខេត្តកណ្តាល
(ប្រសិនបើមាន)
- លិខិតអនុញ្ញាតអាជីវកម្ម
- ប័ណ្ណប៉ាតង់
- របាយការណ៍ហិរញ្ញវត្ថុ
- លិខិតបញ្ជាក់ផ្សេងៗ

តើឥណទានអាជីវកម្មអាចផ្តល់កម្ចីលើទំហំឥណទាន អត្រាការប្រាក់ និងរយៈពេល រហូតដល់ប៉ុន្មាន?

ឥណទានអាជីវកម្មអាចផ្តល់ជូនសម្រាប់អតិថិជន៖
- ទំហំឥណទានរហូតដល់ ២ ប៊ីលានរៀល ឬ៥០០,០០០ ដុល្លារ
- អត្រាការប្រាក់ចាប់ពី ០.៨៣% ក្នុងមួយខែ
- រយៈពេល រហូតដល់ ១០ឆ្នាំ

ឥណទានគេហដ្ឋានរបស់ធនាគារមានលក្ខណៈពិសេសដូចតទៅ៖
- រៀបចំឯកសារឥណទានជូនអតិថិជនបានឆាប់រហ័ស
- ពុំចាំបាច់រត់ការឯកសារទ្រព្យដាក់ធានា (ហ៊ីប៉ូតែក) សម្រាប់ឥណទានទំហំរហូតដល់១២០ លានរៀល ឬ៣០,០០០ ដុល្លារ
- អាចបើកប្រាក់កម្ចីតាមរយៈមូលប្បទានបត្រ ឬការផ្ទេរចូលគណនីអតិថិជនដែលមាននៅតាមបណ្តាធនាគារដៃគូ
- អតិថិជនអាចបើកប្រាក់តាមដំណាក់កាលដើម្បីជួសជុលកែលម្អគេហដ្ឋាន
- បង់រំលោះប្រាក់ដើមមួយចំណែក ពុំគិតប្រាក់ពិន័យ
- សងផ្តាច់មុនកាលកំណត់ ពុំគិតប្រាក់ពិន័យ​
- អាចបង់សងប្រាក់កម្ចីតាមរយៈភ្នាក់ងារទ្រូម៉ាន់នី ធនាគារ ABA & ACLEDA ទូទាំងប្រទេសដោយឥតគិតថ្លៃ

ឥណទានជួសជុល-កែលម្អគេហដ្ឋានជាឥណទានសម្រាប់ប្រើប្រាស់ក្នុងគោលបំណងជួសជុល-កែលម្អគេហដ្ឋានដើម្បីបង្កើនសោភ័ណភាព សុវត្ថិភាពសម្រាប់ការរស់នៅ

តើធនាគារមានផ្តល់ជូនលក្ខណៈពិសេសអ្វីខ្លះដល់អតិថិជន ដែលមានបំណងប្រើប្រាស់ឥណទានអាជីវកម្ម

ឥណទានអាជីវកម្មរបស់ធនាគារមានលក្ខណៈពិសេសដូចតទៅ៖
- សងផ្តាច់មុនកាលកំណត់ ពុំគិតប្រាក់ពិន័យ​
- បង់រំលោះប្រាក់ដើមមួយចំណែក ពុំគិតប្រាក់ពិន័យ
- មិនតម្រូវរត់ការឯកសារទ្រព្យដាក់ធានា (ហ៊ីប៉ូតែក) សម្រាប់ទំហំឥណទានរហូតដល់១២០លានរៀល ឬ៣០,០០០ ដុល្លារ
- អាចបង់សងប្រាក់កម្ចីតាមរយៈភ្នាក់ងារទ្រូម៉ាន់នី ធនាគារ ABA & ACLEDA ទូទាំងប្រទេសដោយឥតគិតថ្លៃ

តើអ្វីទៅជាលក្ខណៈពិសេសនៃការផ្តល់សេវាកម្មរបស់ធនាគារសម្រាប់អតិថិជនដែលប្រើប្រាស់ឥណទានអាជីវកម្ម?

ការផ្តល់សេវាកម្មឥណទានអាជីវកម្មរបស់ធនាគារមានលក្ខណៈពិសេសដូចតទៅ៖
- រៀបចំឯកសារឥណទានជូនអតិថិជនបានឆាប់រហ័ស
- អាចបើកប្រាក់កម្ចីតាមរយៈមូលប្បទានបត្រ ឬការផ្ទេរចូលគណនីអតិថិជនដែលមាននៅតាមបណ្តាធនាគារដៃគូ
- មានសេវារត់ការឯកសារទ្រព្យដាក់ធានាឥណទានជាមួយអាជ្ញាធរជំនួសអតិថិជន

តើកំឡុងពេលប្រើប្រាស់ឥណទានអាជីវកម្ម អតិថិជនអាចខ្ចីឥណទានបន្ថែមបានដែរឬទេ?

កំឡុងពេលប្រើប្រាស់ឥណទាន អតិថិជនអាចខ្ចី៖
- ខ្ចីបន្ថែមលើឥណទានចាស់ (Additional loan)
- ខ្ចីឥណទានថ្មីដើម្បីបង់ផ្តាច់ឥណទានចាស់ (Top Up)

តើអតិថិជនអាចខ្ចីបានទំហំប៉ុន្មាន ធៀបនឹងតម្លៃទ្រព្យធានា?

អតិថិជនអាចខ្ចីបានទំហំរហូតដល់ ៨៣% ធៀបនឹងតម្លៃទ្រព្យធានា

ប្រសិនបើតម្លៃទ្រព្យធានាផ្ទាល់ខ្លួនមិនគ្រប់ទំហំឥណទានស្នើសុំ តើអតិថិជនត្រូវធ្វើដូចម្តេច?

អតិថិជននៅតែអាចខ្ចីបានតាមទំហំដែលត្រូវការ ប្រសិនបើមានភាគីទីបី​ ឬសាច់ញាតិយល់ព្រមដាក់ទ្រព្យធានាបង្រ្គប់ជំនួសអតិថិជន ។