គឺជាធនាគារ ដែល
អតិថិជនតែងគិតដល់មុនគេ
ក្នុងការទទួលបាននូវដំណោះស្រាយ
ហិរញ្ញវត្ថុ ប្រកបដោយភាព
ងាយស្រួល។
ផ្តល់ជូនអតិថិជននូវ
បទពិសោធន៍សេវាកម្មហិរញ្ញវត្ថុដ៏ល្អបំផុត
ក្នុងតម្លៃសមរម្យ និងផ្តល់ផលតបស្នងដ៏សក្តិសម
ជូនដល់ភាគទុនិក ដៃគូអាជីវកម្ម និងសហគមន៍
តាមរយៈការទាញយកប្រយោជន៍ជា
អតិបរមាពី បណ្តាញប្រតិបត្តិការ
និងបច្ចេកវិទ្យាថ្មីៗ។
យើងជឿជាក់លើតម្លៃនៃភាព
ស្មោះត្រង់ និងមានគោលការណ៍
សីលធម៌រឹងមាំគ្រប់ពេល និងគ្រប់ស្ថានភាព។ វាជាជម្រើសរបស់យើង ដើម្បីលើកកម្ពស់
អាជីវកម្មរបស់ខ្លួនឱ្យមាន បទដ្ឋាន
មួយប្រកបដោយតម្លាភាព
និងទំនួលខុសត្រូវ។
យើងយកចិត្តទុកដាក់ដល់ភាពជា
ឯកជន និងការថែរក្សាអាថ៌កំបាំងវិជ្ជាជីវៈ ជូនដល់
រាល់គូភាគី ដែលមានប្រតិបត្តិការពាក់ព័ន្ធជាមួយ
នឹងយើង ព្រោះតាមរយៈនេះ ជួយឱ្យយើង
បង្កើននូវគុណតម្លៃ និងអាចថែររក្សា
បាននូវផលប្រយោជន៍ខ្ពស់បំផុត
ជូនដល់អតិថិជន។
យើងជឿជាក់ថា ការច្នៃប្រឌិត
បង្កើតថ្មី មានសារៈសំខាន់ណាស់ សម្រាប់
បន្តភាពជោគជ័យនៃធនាគាររបស់ យើង។ យើង
លើកទឹកចិត្តឱ្យគ្រប់គ្នាបញ្ចេញគំនិតយោបល់របស់
ពួកគេ និងធ្វើពិសោធន៍លើគំនិត ឬទស្សនទាន
ទាំងនោះ។ យើងរៀនសូត្រពីកំហុសទាំង
ឡាយរបស់យើង និងអភិវឌ្ឍខ្លួនជាបន្ត
បន្ទាប់ ដើម្បីទទួលបានលទ្ធផល
កាន់តែប្រសើរ។
យើងមានការប្តេជ្ញាចិត្តខ្ពស់ក្នុង
កសាងសមត្ថភាពវិជ្ជាជីវៈដល់ធនធានមនុស្សការ
របស់យើង ដើម្បីអាចបំពេញតួនាទីក្នុងលក្ខណៈ
ជំនាញវិជ្ជាជីវៈ។ យើងមានទំនួលខុសត្រូវលើរាល់
សកម្មភាពរបស់យើង ចំពោះអតិថិជនភាគទុនិក
ដៃគូអាជីវកម្ម និងសហគមន៍ទាំងមូល។ យើង
ជឿជាក់ថា ទំនួលខុសត្រូវ គឺជាកូនសោ
ឆ្ពោះទៅកាន់ ភាពជឿទុកចិត្ត
និង ជោគជ័យ។
យើងជឿជាក់លើគុណភាព ឬ
លក្ខខណ្ឌដែលងាយធ្វើ ឬងាយយល់សម្រាប់
អតិថិជន បុគ្គលិក និងអ្នកពាក់ព័ន្ធទាំងអស់។
រាល់អ្វីៗក៏ ដោយដែល យើងគិត យើងធ្វើ យើង
ផ្លាស់ប្តូរឬយើងច្នៃប្រឌិតថ្មី វានឹងមានលក្ខណៈ
សាមញ្ញ ងាយស្រួល។ យើងមានភាព
សាមញ្ញ ប៉ុន្តែម៉ឺងម៉ាត់ និងមាន
ការប្តេជ្ញាចិត្តខ្ពស់។