កិច្ចការដើម្បីសង្គម
ទំនួលខុសត្រូវសង្គម (ស៊ី អេស អរ) គឺជាការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន អាជីវកម្មមួយ ក្នុងការគិតគូរអំពីផលប៉ះពាល់នៃសកម្មភាពអាជីវកម្មរបស់ ខ្លួនទៅលើសង្គម និងបរិស្ថាន និងធ្វើប្រតិបត្តិការប្រកបដោយទំនួលខុស ត្រូវ។
អានបន្ត >នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០០៧ ធនាគារត្រូវបានបង្កើតឡើងដោយភាគទុនិកកូរ៉េ ក្រោមនាមករណ៍ “ធនាគារឯកទេស ខេមខូ លីមីធីត” និងបានចុះបញ្ជីពាណិជ្ជកម្មលេខ Co. 3374/07E។ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០០៧ ធនាគារទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ធ្វើប្រតិបត្តិការធនាគារពាណិជ្ជ ដោយចាប់ផ្តើមដំណើរការជាផ្លូវការនាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០០៧។ បន្ទាប់មក ធនាគារបានសម្រេចចិត្តកាត់បន្ថយទំហំប្រតិបត្តិការរបស់ខ្លួនមកជាធនាគារឯកទេសវិញ ដោយទទួលបានអាជ្ញាបណ្ណសារជាថ្មីពីធនាគារជាតិនៃកម្ពុជា ក្រោមលិខិតលេខ ធឯ-០៩ ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១១។
នាចុងឆ្នាំ២០១៨ ភាគទុនិករបស់ធនាគារឯកទេស ខេមខូ ម.ក បានចុះកិច្ចសន្យាទិញ-លក់ភាគហ៊ុនទាំងស្រុងជាមួយនឹងក្រុមហ៊ុនដូនពេញលែន ខូអិលធីឌី។ ប្រតិបត្តិការទិញ-លក់នេះ បានទទួលការអនុម័តដោយ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ និងបានទទួលការផ្តល់សច្ចានុម័តលើអនុស្សរណៈ និងលក្ខន្តិកៈដែលបានធ្វើវិសោធនកម្មនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨។
ធនាគារ បានទទួលការអនុម័ត និងផ្តល់អាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ឲ្យធ្វើប្រតិបត្តិការធនាគារឯកទេស ក្រោមនាមករណ៍ថ្មី “ធនាគារឯកទេស ដូនពេញ ម.ក” តាមរយៈអាជ្ញាបណ្ណលេខ ធឯ-០៩ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ និងក្រោមការចុះបញ្ជីពាណិជ្ជកម្មលេខ 00017370 ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។
គិតមកត្រឹមដំណាច់ឆ្នាំ២០២៣ ភាគហ៊ុនរបស់ធនាគារ កាន់កាប់ដោយភាគទុនិកក្នុងស្រុក និងជារូបវន្តបុគ្គលចំនួន ៣រូប។ ក្នុងនោះ ភាគហ៊ុនចំនួន ៣២,៤២៦% កាន់កាប់ដោយ លោកជំទាវ ហេង សុខា, ភាគហ៊ុនចំនួន៣៣,៧៨៧% កាន់កាប់ដោយ លោកអ៊ឹង ស៊ីវម៉េង និងភាគហ៊ុនចំនួន ៣៣,៧៨៧% ទៀត កាន់កាប់ដោយ លោក អ៊ឹង ស៊ីវខូវ។
ធនាគារ ធ្វើប្រតិបត្តិការជាចម្បង តាមរយៈការិយាល័យសាខារបស់ខ្លួនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។ លើសពីនេះ ធនាគារប្តេជ្ញាចិត្ត លើការពង្រីកប្រតិបត្តិការរបស់ខ្លួន តាមរយៈបណ្តាញប្រតិបត្តិការជំនួសផ្សេងៗ ក្នុងទម្រង់ម៉ូដែលអាជីវកម្មជាច្រើនដែលសមស្រប ក្នុងគោលបំណងដើម្បីផ្តល់ជូននូវបទពិសោធន៍ដ៏ល្អប្រសើរជូនដល់អតិថិជន និងដើម្បីពង្រីកការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ។
ធនាគារឯកទេស “ដូនពេញ” ត្រូវបានដាក់ឈ្មោះតាមបុព្វការីខ្មែរមួយរូបគឺ “ដូនពេញ” ដែលជាអ្នកបង្កើត “ភ្នំដូនពេញ” ក្នុងឆ្នាំ១៣៧២ ហើយ ក្រោយមកបានកម្លាយឈ្មោះទៅជា “ភ្នំពេញ” រាជធានីនៃព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃនេះ។ លើសពីនេះ ខណ្ឌដូនពេញ គឺជាបណ្តុំនៃ មជ្ឈមណ្ឌល រដ្ឋបាល សេដ្ឋកិច្ច បច្ចេកវិទ្យាព័ត៌មាន និងពាណិជ្ជកម្មធំៗគ្រប់ប្រភេទរួមមាន៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធនាគារជាតិនៃកម្ពុជា សាលាក្រុងរាជធានីភ្នំពេញ ផ្សារធំថ្មី និងអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម ធំៗ ខ្ពស់ៗ ជាច្រើនទៀត។ ខណ្ឌដូនពេញក៏ជាបណ្តុំមជ្ឈមណ្ឌលវប្បធម៌ជាតិសំខាន់ៗរួមមាន៖ ព្រះបរមរាជវាំង សារមន្ទីរជាតិ វិមានឯករាជ្យ បូជនីយដ្ឋានវត្តភ្នំជាដើម ។ល។
ប្រណីតភាពនៃម៉ាកសញ្ញា របស់ ធនាគារឯកទេស “"ដូនពេញ"” ត្រូវបានផ្សំឡើងដោយធាតុសំខាន់ៗ បួនយ៉ាងបញ្ចូលគ្នា៖
រាងបួនជ្រុង: តំណាងឲ្យទន្លេចតុម្មុខ ដែលជាអច្ឆរិយភាពនៃទីតាំងភូមិសាស្រ្តរាជធានីភ្នំពេញ ហើយរាងបួនជ្រុងនេះ ក៏ជាតំណាងទិសទាំងបួន ដែលធនាគារមានចក្ខុវិស័យក្នុងការ ផ្សព្វផ្សាយកេរ្តិ៍ឈ្មោះរបស់ខ្លួនទៅកាន់ អតិថិជនឲ្យរំពៃគិតដល់មុនគេនៅពេលដែលពួកគាត់ត្រូវការសេវាហិរញ្ញវត្ថុ។
រូបនាគរាជ: តំណាងឲ្យស្ពាននាគ ដែលឆ្លងទៅកាន់វត្តភ្នំ។ ស្ពាននេះតំណាងឲ្យការផ្តល់មធ្យោបាយតភ្ជាប់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុនានា ជូនដល់សាធារណៈជន នាសម័យនោះប្រៀបទៅនឹងការ ផ្តល់មធ្យោបាយហិរញ្ញវត្ថុរបស់ធនាគារជូនដល់អតិថិជន នាពេលបច្ចុប្បន្ននេះ។ ក្នុងន័យម៉្យាងទៀត រូបនាគរាជ ក៏តំណាងឲ្យ ឧត្តមភាព អានុភាព នៃការគ្រប់គ្រង ថែរក្សាការពារឧត្តមប្រយោជន៍របស់អតិថិជន កម្មករ និយោជិត ភាគទុនិក ដៃគូអាជីវកម្ម និងសហគមន៍។
អក្សរ “D” និង “P”: ជាអក្សរកាត់របស់ពាក្យ “ដូនពេញ” ជាភាសាអង់គ្លេស (“”Daun Penh”)។
ពណ៌របស់ទង់ជាតិខ្មែរ: ត្រូវបានប្រើប្រាស់ជាលំនាំ ដើម្បីរចនាម៉ាកសញ្ញា របស់ធនាគារ។ ក្នុងន័យនេះ ពណ៌ក្រហម តំណាងឲ្យថាមពល អានុភាព និងលាភសំណាង ចំណែកឯពណ៌ស តំណាងឲ្យតម្លាភាព និងភាព សាមញ្ញ ខណៈដែល ពណ៌ខៀវតំណាងឲ្យ សុចរិតភាព ភក្តីភាព ជំនាញវិជ្ជាជីវៈ និងជំនឿទុកចិត្ត។
ទំនួលខុសត្រូវសង្គម (ស៊ី អេស អរ) គឺជាការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន អាជីវកម្មមួយ ក្នុងការគិតគូរអំពីផលប៉ះពាល់នៃសកម្មភាពអាជីវកម្មរបស់ ខ្លួនទៅលើសង្គម និងបរិស្ថាន និងធ្វើប្រតិបត្តិការប្រកបដោយទំនួលខុស ត្រូវ។
អានបន្ត >