ឆ្លើយតបទៅនឹងការរីកចម្រើនអាជីវកម្មរបស់ធនាគារ យើងខ្ញុំត្រូវការជ្រើសរើសបេក្ខជនដែលជាបុគ្គលមានភាពរហ័សរហួន ផ្តោតលើលទ្ធផលជាសំខាន់ ចូលចិត្តជម្នះរាល់បញ្ហា ដើម្បីចូលរួមជាមួយធនាគារសម្រាប់ បំពេញមុខតំណែងសំខាន់ៗដូចខាងក្រោម។
បច្ចុប្បន្ន ធនាគារផ្តល់ជូននូវអត្ថប្រយោជន៍មួយចំនួនដើម្បីលើកទឹកចិត្តបុគ្គលិកដូចខាងក្រោម៖
• ប្រាក់បៀវត្សគោលផ្អែកលើគុណវុឌ្ឍិរបស់បេក្ខជន
• បុព្វលាភចូលឆ្នាំខ្មែរ – ១០០% នៃប្រាក់បៀវត្សគោល
• បុព្វលាភភ្ជុំបិណ្ឌ – ១០០% នៃប្រាក់បៀវត្សគោល
• ប្រាក់រង្វាន់ប្រចាំខែ
• ប្រាក់រង្វាន់ប្រចាំឆមាស
• ប្រាក់រង្វាន់ប្រចាំឆ្នាំ (ការបែងចែកប្រាក់ចំណេញ)
• ការដំឡើងប្រាក់បៀវត្សគោលប្រចាំឆ្នាំ
• ប្រាក់បំណាច់អតីតភាពការងារ
• ប្រាក់ឧបត្ថម្ភថ្លៃជួលម៉ូតូ និងសាំង
• ការឧបត្ថម្ភថ្លៃកាតទូរស័ព្ទ
• ប្រាក់ឧបត្ថម្ភថ្លៃបេសកកម្ម (ក្នុងស្រុក និងក្រៅប្រទេស)
• ប្រាក់ឧបត្ថម្ភសម្រាកមាតុភាព (បុគ្គលិកស្រ្តី)
• ឥណទានបុគ្គលិក
• អត្ថប្រយោជន៍ផ្តល់ជូនដោយ ប.ស.ស
• ធានារ៉ាប់រងសុខភាពជាមួយក្រុមហ៊ុនឯកជន
• ប្រាក់ចូលរួមសាកសួរសុខទុក្ខក្រុមគ្រួសារបុគ្គលិក
• ការគាំទ្រសម្រាប់បណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពបុគ្គលិក
• ទទួលបានឱកាសក្នុងការអភិវឌ្ឍអាជីពការងារជាមួយធនាគារ
• អត្ថប្រយោជន៍ផ្សេងៗទៀតដែលមានចែងនៅក្នុងគោលការណ៍ធនធានមនុស្ស