ធនាគារឯកទេស ដូនពេញ ម.ក សម្រេចលុបបំណុល ១០០% ជូនយោធិនពលី និងយោធិនពិការអចិន្ត្រៃយ៍
12-Aug-2025
ធនាគារឯកទេស ដូនពេញ ម.ក សូមជម្រាបដំណឹងជូន អតិថិជន និងសាធារណជន មេត្តាជ្រាបថា៖
តបតាម សេចក្តីអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ព្រមទាំងដើម្បីជាកាយវិការនៃការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ នូវភាពអង់អាចក្លាហានជូនយោធិនពលី និងយោធិនពិការ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ តស៊ូយ៉ាងមោះមុតក្នុងបុព្វហេតុការពារបូរណភាពដែនដី និងស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជា ធនាគារឯកទេស ដូនពេញ ម.ក ប្តេជ្ញាចូលរួមក្នុងការសម្រាលបន្ទុកដល់យោធិន ដោយសម្រេចលុបបំណុល ១០០% ជូន យោធិនពលី និងយោធិនពិការ ។ យើងខ្ញុំនឹងត្រៀមខ្លួនរួមសហការជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីធានាថាគំនិតផ្តួចផ្តើមដ៏សំខាន់នេះត្រូវបានអនុវត្តដោយយកចិត្តទុកដាក់ និងទាន់ពេលវេលា។
ធនាគារឯកទេស ដូនពេញ ម.ក សូមជម្រាបជូនដល់ សាច់ញាតិ យោធិនពលី និងយោធិនពិការ ដែលរងនូវផលប៉ះពាល់ ដូចបានប្រកាសខាងលើ សូមទំនាក់ទំនងមកកាន់ ធនាគារឯកទេស ដូនពេញ ម.ក នៅជិតលោកអ្នកបំផុត ឬ សូមទំនាក់ទំនង៖
📲 ការិយាល័យទំនាក់ទំនងអតិថិជន ៖ 093/ 012/ 090 87 2000។