លោក ឡាច សោភី

លោក ឡាច សោភី

អភិបាលឯករាជ្យ

លោកមានបទពិសោធន៍ការងារចំនួន ៣០ឆ្នាំ ក្នុងវិស័យឯកជន និងសង្គម។ ក្នុងរយៈពេល ២០ឆ្នាំ លោកធ្លាប់បានបម្រើការងារជាមួយ មុខតំណែងគ្រប់គ្រង និងអភិបាលកិច្ចមួយចំនួន ក្នុងក្រុមហ៊ុនឯកជននានា គ្របដណ្តប់លើវិស័យជាច្រើនរួមមាន៖ ការគ្រប់គ្រងដីធ្លី ការអភិវឌ្ឍអចលនទ្រព្យ សំណង់ ធានារ៉ាប់រង ធនាគារ ពាណិជ្ជកម្ម ផលិតកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យា និងគម្រោងវិនិយោគដទៃទៀតទាំងក្នុងប្រទេសកម្ពុជា និងនៅបរទេស។ លោកក៏កំពុងបំពេញតួនាទីជា អភិបាលឯករាជ្យ នៃគណៈអភិបាល របស់សហគមន៍គ្រិស្តបរិស័ទដ៏ធំមួយក្នុងប្រទេសកម្ពុជា មានឈ្មោះថា ក្រុមជំនុំជីវិតថ្មីកម្ពុជា តាំងពីឆ្នាំ២០២១មក។

លោក ឡាច សោភី គឺជាអតីតសិស្សនៃសាលាពាណិជ្ជកម្ម ហាវើឌ (Harvard Business School) ដោយលោកបានទទួលការបណ្តុះបណ្តាលក្នុងកម្មវិធីសម្រាប់នាយកប្រតិបត្តិលើការគ្រប់គ្រងទូទៅ ក្នុងឆ្នាំ២០២៤។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៃសកលវិទ្យាល័យ Southern Taiwan University of Technology នាកោះតៃវ៉ាន់ ក្នុងឆ្នាំ២០០៨។ លោកក៏បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅសកលវិទ្យាល័យបៀលប្រាយ ក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០០៥។ លោកធ្លាប់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាទាំងក្នុងស្រុក និងនៅបរទេសជាច្រើន ក្នុងនោះមានដូចជា ភាពជាអ្នកដឹកនាំ ការគ្រប់គ្រងអចលនទ្រព្យ និងការវាយតម្លៃអចលនទ្រព្យជាដើម។