ហាងលក់ម៉ូតូដៃគូ
ហាងលក់ម៉ូតូដៃគូ សំដៅដល់ពាណិជ្ជករលក់ម៉ូតូ ដែលរួមសហការជាមួយធនាគារ ក្នុងការណែនាំ ផ្តល់ព័ត៌មានបឋមជូនអតិថិជន ឱ្យស្គាល់ ចាប់អារម្មណ៍ និងឈានដល់ការប្រើប្រាស់សេវាឥណទានម៉ូតូរបស់ធនាគារ។ ចូលរួមជាមួយយើងឥឡូវនេះ ក្នុងនាមជាហាងលក់ម៉ូតូដៃគូ លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖
អត្ថប្រយោជន៍ទទួលបានពេលក្លាយជា ហាងលក់ម៉ូតូដៃគូ
- បង្កើនការលក់ក្នុងរបរអាជីវកម្ម
- បង្កើនកេរ្តិ៍ឈ្មោះ និងទំនុកចិត្តក្នុងការពង្រីកសក្តានុពល អាជីវកម្មរបស់លោកអ្នក
- ទទួលបានអត្ថប្រយោជន៍ពីការជួយផ្សព្វផ្សាយរបស់ធនាគារ
កិច្ចការចម្បងៗរបស់ហាងលក់ម៉ូតូដៃគូ
- ណែនាំអតិថិជនឱ្យស្គាល់ ចាប់អារម្មណ៍ និងឈានដល់ការប្រើប្រាស់សេវាឥណទានយានយន្តរបស់ធនាគារ
- ផ្ដល់ព័ត៌មានបឋមអំពីសេវាកម្ចី និងលក្ខខណ្ឌចាំបាច់ ជូនដល់អតិថិជន ដើម្បីទទួលបានប្រាក់កម្ចី
លក្ខខណ្ឌក្លាយជាហាងលក់ម៉ូតូដៃគូ
- នីតិជន (នីតិបុគ្គល ឬរូបវន្តបុគ្គល)
- ប្រកបអាជីវកម្មស្របច្បាប់ (មានវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឬប័ណ្ណពន្ធប៉ាតង់)
- រៀបចំកិច្ចព្រមព្រៀងជាមួយធនាគារ
- ចូលរួមទទួលការបណ្តុះបណ្តាលពីផលិតផល-សេវាកម្មធនាគារ
ក្លាយជាដៃគូសហការ