លោកស្រីបានចូលរួមជាអភិបាលប្រតិបត្តិក្នុងឆ្នាំ២០២៥ ហើយបច្ចុប្បន្នកំពុងបម្រើការងារជាជំនួយការជាន់ខ្ពស់ប្រធាននាយកប្រតិបត្តិ នៃ ធនាគារឯកទេស ដូនពេញ ម.ក។
លោកស្រីមានបទពិសោធន៍ជាច្រើនលើការធ្វើអាជីវកម្ម ការធ្វើទីផ្សារ និងការផ្តួចផ្តើមគំនិតលើកិច្ចការសង្គម អមជាមួយនឹងបទពិសោធន៍ទាំងក្នុងបរិយាកាសពាណិជ្ជកម្ម និងជាសហគ្រិនភាព។ ជំនាញរបស់លោកស្រី រួមមាន ការត្រួតពិនិត្យប្រតិបត្តិការ ការគ្រប់គ្រងអ្នកផ្គត់ផ្គង់និងអ្នកពាក់ព័ន្ធផ្សេងៗ ព្រមទាំងការគ្រប់គ្រងលើការអភិវឌ្ឍ និងការអនុវត្តនូវគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រទីផ្សារ ជាពិសេសនៅតាមវេទិកាឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយសង្គម។
កន្លងមក លោកស្រីបានបញ្ចប់កម្មសិក្សាជាថ្នាក់គ្រប់គ្រងនៅក្រុមហ៊ុន ដូនពេញ (ខេមបូឌា) គ្រុប ដែលជាកន្លែងទទួលបាននូវបទពិសោធន៍លើរចនាសម្ព័ន្ធក្រុមហ៊ុន និងបានរួមចំណែកជួយទៅតាមមុខងារសំខាន់ៗនៅក្នុងផ្នែកធនធានមនុស្ស និងផ្នែកហិរញ្ញវត្ថុ។ លើសពីនេះ លោកស្រីគឺជាភាគទុនិកនៅក្នុងក្រុមហ៊ុនមួយចំនួនដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន ដូនពេញ (ខេមបូឌា) គ្រុប រួមមាន ដូនពេញ ត្រេឌីង ឯ.ក (Provida), ភីភល & ផាតនើរ អ៊ិនសួរេន ភីអិលស៊ី និង ធនាគារឯកទេស ដូនពេញ ម.ក។
ចំពោះការសិក្សាលោកស្រីបានបញ្ចប់ថ្នាក់អនុបណ្ឌិតលើជំនាញ Strategic Advertising & Marketing Communications នៃសកលវិទ្យាល័យ Greenwich ចក្រភពអង់គ្លេស (United Kingdoms) ក្នុងឆ្នាំ២០២៤ និងបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រមុខជំនាញ Business Psychology នៃសកលវិទ្យាល័យដដែល ក្នុងឆ្នាំ២០២៣។