កញ្ញា នា អង្គាររស្មី បានចាប់ផ្តើមការងារនៅ ធនាគារឯកទេស ដូនពេញ ម.ក ក្នុងមុខតំណែង ជានាយិកានាយកដ្ឋានហិរញ្ញវត្ថុ ចាប់ពីខែធ្នូ ឆ្នាំ ២០១៨ នឹងត្រូវបានដំឡើងតួនាទី នាយិកានាយកដ្ឋានហិរញ្ញវត្ថុជាន់ខ្ពស់ ក្នុងខែមករា ឆ្នាំ ២០២៥ រហូតមកដល់បច្ចុប្បន្ន ។
កញ្ញាមានបទពិសោធន៍ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលប្រាក់បញ្ញើ អស់រយៈពេលជាង១២ឆ្នំា ក្នុងមុខតំណែងមួយចំនួនដូចជា៖ គណនេយ្យករ ប្រធានគណនេយ្យករ និងមុខតំណែងចុងក្រោយជា នាយិការងនាយកដ្ឋានហិរញ្ញវត្ថុ។ កញ្ញាទទួលបាននូវបទពិសោធន៍ ចំណេះជំនាញ ជាច្រើនពាក់ព័ន្ធនឹងការវិភាគលើប្រតិបត្តិការហិរញ្ញវត្ថុ ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុ ការគ្រប់គ្រងរបាយការណ៍ហិរញ្ញវត្ថុ និងការជួយគំាទ្រលើគណនេយ្យសាខា ។ល។
កញ្ញាបានបញ្ចប់ថ្នាក់បរិញ្ញាបត្រធនាគារ និងហិរញ្ញវត្ថុ ក្នុងឆ្នាំ២០០៥ និងថ្នាក់អនុបណ្ឌិត ជំនាញហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅក្នុងឆ្នាំ២០១១។ កញ្ញាបានចូលរួមវគ្គបណ្តុះបណ្តាលមាន ដូចជា៖ ភ្នាក់ងារសេវាកម្មពន្ធដា របាយការណ៍ស្តង់ដារហិរញ្ញវត្ថុអន្តជាតិ ការគ្រប់គ្រងពេលវេលា និងផែនការឲ្យមានប្រសិទ្ធភាព និងច្បាប់ការងារកម្ពុជា ជាដើម។ល។