លោកស្រី កុយ ឡង់ឌីណា បានចាប់ផ្តើមការងារ ជាមួយ ធនាគារឯកទេស ដូនពេញ ម.ក ក្នុងមុខតំណែងជា នាយិកានាយកដ្ឋានប្រតិបត្តិតាម ចាប់ពីខែមីនា ឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ននេះ។
លោកស្រីធ្លាប់បានបម្រើការ ជាមួយធនាគារពាណិជ្ជនាំមុខមួយ នៅក្នុងប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០១៩ ក្នុងមុខតំណែងជាច្រើនដូចជា៖ ប្រធានបេឡាធិការសាខា បុគ្គលិកផ្នែករបាយការណ៍ប្រតិបត្តិ អនុប្រធានផ្នែកប្រតិបត្តិតាមច្បាប់ និងមានមុខតំណែងចុងក្រោយជា ប្រធានផ្នែកប្រតិបត្តិតាមច្បាប់ នៃនាយកដ្ឋានអនុលោមប្បញ្ញត្តិ នៃការិយាល័យកណ្តាល។
លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្រ្ត ឯកទេសនីតិឯកជន ពីសាកលវិទ្យាល័យភូមិន្ទ នីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ២០២៤ ថ្នាក់បរិញ្ញាប័ត្រពាណិជ្ជសាស្រ្ត ជំនាញហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ២០០៤ និងបានបញ្ចប់ការសិក្សា កម្មវិធីចំណេះដឹងទូទៅភាសាអង់គ្លេស (GEP) ពីមជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការបណ្តុះបណ្តាល (ACE) ក្នុងឆ្នាំ២០១៧។ លោកស្រីក៏ជាជ័យលាភី ជាបន្តបន្ទាប់នៃវគ្គបណ្តុះបណ្តាលផ្នែកប្រតិបត្តិតាម ក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២៤ ពីវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ និងនៅក្នុងឆ្នាំ២០២៥ លោកស្រីបានបញ្ចប់វគ្គបណ្តុះបណ្តាលផ្នែកលេខាធិការក្រុមហ៊ុន ពីវិទ្យាស្ថានដដែល។