លោកបានចាប់ផ្តើមការងារជាមួយ ធនាគារឯកទេស ដូនពេញ ម.ក ក្នុងមុខតំណែងជា នាយកនាយកដ្ឋានអនុម័តឥណទានចាប់តាំងពីខែធ្នូ ឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ននេះ។
លោកមានបទពិសោធន៍ការងារ ក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលប្រាក់បញ្ញើ ជាង៨ឆ្នាំមកហើយ ដោយទទួលខុសត្រូវចម្បងទៅលើកិច្ចការឥណទាន ក្នុងមុខតំណែងមួយចំនួនដូចជា៖ មន្ត្រីឥណទាន មន្ត្រីវិភាគឥណទាន ប្រធានវិភាគឥណទានសហគ្រាសខ្នាតតូច និងមធ្យម និង មុខតំណែងចុងក្រោយក្នុងឆ្នាំ២០១៨ ជានាយករងនាយកដ្ឋាន អនុម័តឥណទាន។
លោកបានបញ្ចប់ ថ្នាក់បរិញ្ញាប័ត្រពាណិជ្ជសាស្រ្ត ជំនាញហិរញ្ញវត្ថុ និងធនាគារនៅសាកលវិទ្យល័យ ន័រតុន បានបញ្ចប់ការសិក្សា General English Program ពីមជ្ឈមណ្ឌលបាណាណា និងសាលាស្ទេនហ្វតអាមេរិចកាំង ព្រមទាំងបានចូលរួម វគ្គបណ្តុះបណ្តាល និងសិក្ខាសាលាថ្នាក់ជាតិដូចជា ការវិភាគឥណទាន ការផ្តល់កម្ចីសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម ការគ្រប់គ្រងហានិភ័យឥណទាន ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ និងថ្នាក់អន្តរជាតិដូចជា ការវាយតម្លៃទីផ្សារហិរញ្ញវត្ថុសម្រាប់វិស័យកសិកម្ម ពីសមាគមឥណទានជនបទនិងកសិកម្មអាស៊ី – ប៉ាស៊ីហ្វិក (Financial Market Assessment for Agriculture Sector From APRACA) និង បច្ចេកវិទ្យាហិរញ្ញវត្ថុ FinTech Fair 2019។