លោក លុន ចាន់ថេង បានចាប់ផ្តើមការងារជាមួយ ធនាគារឯកទេស ដូនពេញ ម.ក ក្នុងមុខតំណែងជា នាយកនាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល ចាប់ពីខែសីហា ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន។
លោកមានបទពិសោធន៍១៧ឆ្នាំក្នុងការងារយុទ្ធសាស្រ្តគ្រប់គ្រងធនធានមនុស្ស និងកិច្ចការរដ្ឋបាល នៅជាមួយវិស័យ ជាច្រើនដូចជា ធនាគារ មីក្រូហិរញ្ញវត្ថុ និងវិស័យសំណង់។ លោកមានជំនាញប្រកបដោយវិជ្ជាជីវៈ ក្នុងការងារ គ្រប់គ្រងអ្នកមានទេពកោសល្យ ការបង្វឹក ការគ្រប់គ្រងស្នាដៃការងារ សំណង និងអត្ថប្រយោជន៍ ការងារគ្រប់គ្រងការផ្លាស់ប្រែ ការងារលទ្ធកម្ម និងការគ្រប់គ្រងទ្រព្យ។ ការងារចុងក្រោយរបស់លោក មុនចូលរួមធនាគារ គឺជា នាយករង នាយកដ្ឋានធនធានមនុស្ស នៅធនាគារពាណិជ្ជមួយ លំដាប់អន្តរជាតិដែលមានភាគហ៊ុនិកមកពីក្រៅប្រទេស។
លោក លុន ចាន់ថេង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងធុរៈកិច្ចពីសាកលវិទ្យាល័យ បញ្ញាសាស្រ្តកម្ពុជា នៅក្នុងឆ្នាំ២០១០ និងបានបញ្ចប់បរិញ្ញាប័ត្រវិទ្យាសាស្រ្តសេដ្ឋកិច្ច ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចនៅក្នុងឆ្នាំ ២០០០។ លោកបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាថ្នាក់ជាតិ និងអន្តរជាតិលើប្រធានបទជាច្រើនពាក់ព័ន្ធនឹងវិសាលភាពនៃការគ្រប់គ្រងធនធានមនុស្ស និងភាពជាអ្នកដឹកនាំ។ លោក គឺជា ប្រធានធនធានមនុស្ស និងរដ្ឋបាល ទទួលស្គាល់ដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងបានបញ្ចប់កម្មវិធីបណ្តុះបណ្តាលគ្រប់គ្រងធនធានមនុស្សប្រកបដោយវិជ្ជាជីវៈ ពីវិទ្យាស្ថាន HRCI សហរដ្ឋអាមេរិច។