លោក បានចាប់ផ្តើមការងារជាមួយ ធនាគារឯកទេស ដូនពេញ ម.ក ក្នុងមុខតំណែងជានាយកប្រតិបត្តិព័ត៌មានវិទ្យា និងបច្ចេកវិទ្យាចាប់តាំងពីខែឧសភា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ននេះ។
លោក មានបទពិសោធន៍ការងារ នៅក្នុងធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលប្រាក់បញ្ញើ ជាង១៥ឆ្នាំមកហើយ ដោយមានតួនាទីទទួលខុសត្រូវចម្បងៗ ក្នុងមុខតំណែងជាច្រើនលើកិច្ចការ៖ ឥណទាន អ្នកអភិវឌ្ឍន៍កម្មវិធីសូវែ ជំនួយការប្រធានផ្នែកអភិវឌ្ឍន៍កម្មវិធីសូវែ មន្ត្រីជាន់ខ្ពស់ផ្នែកប្រព័ន្ធមេ/ អេ ធី អឹម ប្រធានផ្នែកគ្រប់គ្រងព័ត៌មានវិទ្យា។ មុននឹងចូលរួមជាមួយ ធនាគារឯកទេស ដូនពេញ ម.ក លោក មានមុខតំណែង ជានាយកនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលប្រាក់បញ្ញើ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២១។
លោក បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ ក្នុងឆ្នាំ២០០៣ ពីសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។ លោក បានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលា ជាច្រើនទាំងក្នុង និងក្រៅប្រទេសដូចជា៖ ផ្នែកបច្ចេកវិទ្យា អេ ធី អឹម, សេវាធនាគារចល័តអ៊ីនធើណែត, គ្រប់គ្រងធនធានមនុស្ស, គ្រប់គ្រងហានិភ័យព័ត៌មានវិទ្យា, ការគ្រប់គ្រងសុវត្ថិភាពព័ត៌មានវិទ្យា និងវគ្គបណ្តុះបណ្តាលផ្សេងៗទៀតទាក់ទងនឹង សេវាឌីជីថល។