លោក ជូ ប៊ុនហ៊ី

លោក ជូ ប៊ុនហ៊ី

នាយកនាយកដ្ឋានសវនកម្មផ្ទៃក្នុង

លោក ជូ ប៊ុនហ៊ី បានបម្រើការជានាយកនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៅធនាគារឯកទេស ដូនពេញ ម.ក ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៩។

លោកមានបទពិសោធន៍ជាង ១៨ ឆ្នាំក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដោយបានចាប់ផ្តើមអាជីពការងារនៅឆ្នាំ២០០៧ ក្នុងធនាគារពាណិជ្ជឈានមុខមួយ ដែលលោកបានកាន់តំណែងផ្សេងៗ រួមមាន មន្ត្រីឥណទាន សវនករផ្ទៃក្នុង និងអនុប្រធានសវនកម្មផ្ទៃក្នុង។ ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ លោកបានបម្រើការជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មុនពេលចូលរួមជាមួយធនាគារឯកទេស ដូនពេញ ម.ក។

លោក ជូ ប៊ុនហ៊ី ទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ និងធនាគារ នៅឆ្នាំ២០១០ និងសញ្ញាបត្របរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម នៅឆ្នាំ២០០៦ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។ លើសពីនេះ លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈជាច្រើនទាំងក្នុង និងក្រៅប្រទេស ដែលពាក់ព័ន្ធនឹងគណនេយ្យ និងហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យផ្ទៃក្នុង
សវនកម្មផ្ទៃក្នុង សវនកម្មការក្លែងបន្លំ និងការអនុលោមតាមបទប្បញ្ញត្តិ។