លោក បានចាប់ផ្តើមការងារជាមួយ ធនាគារឯកទេស ដូនពេញ ម.ក ក្នុងមុខតំណែងជា នាយកនាយកដ្ឋានលក់ និងចែកចាយ ចាប់តាំងពីខែមេសា ឆ្នាំ២០១៩ និងត្រូវបានដំឡើងតួនាទីជា នាយកនាយកដ្ឋានលក់ និងចែកចាយជាន់ខ្ពស់ ក្នុងខែមករា ឆ្នាំ ២០២៥ រហូតមកដល់បច្ចុប្បន្ន ។
លោក មានបទពិសោធន៍ការងារ នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ ដែលទទួលប្រាក់បញ្ញើជាង២១ឆ្នាំមកហើយ ដោយមានតួនាទីទទួលខុសត្រូវចម្បងៗ ក្នុងមុខតំណែងផ្សេងៗដូចជា៖ មន្ត្រីសវនកម្មផ្ទៃក្នុង ប្រធានផ្នែកឥណទាន នាយកសាខារង នាយកសាខា អនុប្រធាននាយកដ្ឋានលក់ និងទំនាក់ទំនងអតិថិជន នាយកតំបន់ និងចុងក្រោយ ជាប្រធាននាយកដ្ឋានលក់ប្រាក់បញ្ជើសន្សំ និងសេវាហិរញ្ញវត្ថុ ។
លោក បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ជំនាញគណនេយ្យ នៅក្នុងឆ្នាំ២០០៥ និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យបៀលប្រាយ នៅក្នុងឆ្នាំ២០១២។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលនៅក្នុងស្រុកជាច្រើន លើប្រធានបទពាក់ព័ន្ធ និងវិស័យធនាគារ និងហិរញ្ញវត្ថុ។ លោកក៏បានចូលនូវទស្សនកិច្ចសិក្សាព្រមទាំងសិក្ខាសាលា ទាំងក្នុងប្រទេស និងក្រៅប្រទេសផ្សេងៗជាច្រើនផងដែរ។