លោក បានចាប់ផ្តើមការងារជាមួយ ធនាគារឯកទេស ដូនពេញ ម.ក ក្នុងមុខតំណែងជា នាយកប្រតិបត្តិអាជីវកម្ម ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៩ បន្ទាប់មកត្រូវបានតែងតាំងជា ប្រធាននាយកប្រតិបត្តិ ចាប់តាំងពីខែមករា ឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ននេះ។
លោក បានផ្តើមបម្រើការងារ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមក ក្នុងមុខតំណែងជាច្រើននៅក្នុង ធនាគារ អេស៊ីលីដា ភីអិលស៊ី ដូចជា៖ ប្រធានគណនេយ្យករ ប្រធានភ្នាក់ងារទីផ្សារ នាយកសាខា នាយកគម្រោង អគ្គនាយក មជ្ឈមណ្ឌលហ្វឹកហ្វឺន អេស៊ីលីដា (ក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ ធនាគារ អេស៊ីលីដា) នាយករងវិទ្យាស្ថាន អេស៊ីលីដា (គ្រឹះស្ថានឧត្តមសិក្សា)។ មុននឹងចាកចេញមកចូលរួមជាមួយ ធនាគារឯកទេស ដូនពេញ ម.ក លោកកាន់មុខតំណែង ជានាយកប្រតិបត្តិរង នាយកដ្ឋានសេវាហិរញ្ញវត្ថុ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជនាំមុខមួយ នៅក្នុងប្រទេសកម្ពុជា។
នៅក្នុងឆ្នាំ១៩៩៩ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ គ្រប់គ្រងពាណិជ្ជកម្ម ជំនាញទីផ្សារ ពីមហាវិទ្យាល័យពាណិជ្ជសាស្រ្ត ដែលសហការកម្មវិធីសិក្សាជាមួយ University of San Francisco និង Georgetown University និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅក្នុងឆ្នាំ២០០៥។ លោកបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាថ្នាក់ជាតិ និងអន្តរជាតិ លើប្រធានបទដែលពាក់ព័ន្ធជាច្រើន សម្រាប់គាំទ្រដល់ការរីកចម្រើននៃអាជីពការងាររបស់លោក។