លោក វ៉ន សាមឌី ACMA/ MCSI

លោក វ៉ន សាមឌី ACMA/ MCSI

អភិបាល

លោកបានចូលរួមក្នុងក្រុមប្រឹក្សាភិបាលនៃធនាគារឯកទេស ដូនពេញ ម.ក នៅខែវិច្ឆិកា ឆ្នាំ២០២០។

 

បច្ចុប្បន្នលោក គឺជានាយកប្រតិបត្តិហិរញ្ញវត្ថុ ប្រចាំក្រុមហ៊ុន ដូនពេញ (ខេមបូឌា) គ្រុប។ លោកមានចំណេះដឹងយ៉ាងច្បាស់លាស់ និងស៊ីជម្រៅអំពីវិស័យធនាគារ។

 

លោកមានបទពិសោធន៍ការងារ រយៈពេលជាង១៣ឆ្នាំ ដោយលោកបានបំពេញការងារជាមួយក្រុមហ៊ុន ស្ថាប័នអាជីវកម្មធំៗ រួមមាន ធនាគារ កាណាឌីយ៉ា (Canadia Bank Plc.) ក្រុមហ៊ុនអចលនទ្រព្យ មេហ្គា អាសិត មេនេចមេន (Mega Asset Management-OCIC), ក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings) និងក្រុមហ៊ុនសែលកាត (CamGSM Co. Ltd.)។

 

លោកបានទទួល សញ្ញាបត្រកិត្តិយស ថ្នាក់អនុបណ្ឌិត ជំនាញផែនការធនធានសហគ្រាស ពីសាកលវិទ្យាល័យអន្តរជាតិ ម៉ាហារីហ្សី (MIU) សហរដ្ឋអាមេរិក នៅឆ្នាំ២០២០ និងបរិញ្ញាបត្រពាណិជ្ជកម្ម ពីសាកលវិទ្យាល័យបច្ចេកវិទ្យាស៊ីដនី (UTS) ប្រទេសអូស្ត្រាលី ក្នុងឆ្នាំ ២០០៨។

 

លោកជា គណនេ្យករជំនាញកម្ពុជា(CPA) និងជាសមាជិកគណនេយ្យករជំនាញគ្រប់គ្រងជាន់ខ្ពស់ (FCMA) នៃវិទ្យាស្ថានគណនេយ្យករជំនាញគ្រប់គ្រង (CIMA) ពីចក្រភពអង់គ្លេស។