លោកធ្លាប់បានចាប់ផ្តើមការងារជាមួយ ធនាគារឯកទេស ដូនពេញ ម.ក ក្នុងតួនាទីជាប្រធានក្រុមប្រឹក្សាភិបាល ចាប់តាំងពីខែតុលា ឆ្នាំ២០១៨ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២០ និងបានចូលរួមជាថ្មីក្នុងតួនាទីជាអភិបាលឯករាជ្យ នៃធនាគារឯកទេស ដូនពេញ ម.ក ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ននេះ។
លោកមានបទពិសោធន៍ក្នុងការងារសវនកម្ម គណនេយ្យ និងហិរញ្ញវត្ថុ ជាង២០ឆ្នាំមកហើយ។ លោកធ្លាប់បម្រើការជាប្រធានសវនករ ជាជំនួយការនាយកប្រតិបត្តិហរិញ្ញវត្ថុ ជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ និងមុខងារមួយចំនួនទៀត នៅក្នុងក្រុមហ៊ុនជាតិ និងអន្តរជាតិជាច្រើន។
លោកបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ពីវិទ្យាស្ថានជាតិគ្រប់គ្រង ក្នុងឆ្នាំ២០០១ បានបញ្ចប់វគ្គសិក្សាជំនាញវិជ្ជាជីវៈ អ្នកបច្ចេកទេសគណនេយ្យ (CAT) នៅឆ្នាំ២០០៦ គណនេយ្យធុរកិច្ច (CIMA) ពីវិទ្យាស្ថាន FTMS នៅឆ្នាំ២០២០ និងបានចូលរួមវគ្គបណ្តុះបណ្តាលនិងសិក្ខាសាលាថ្នាក់ជាតិ និងអន្តរជាតិ ជាច្រើនផ្សេងទៀត។