លោក បានចាប់ផ្តើមការងារជាមួយ ធនាគារឯកទេស ដូនពេញ ម.ក ក្នុងមុខតំណែងជាប្រធាននាយកប្រតិបត្តិ ចាប់តាំងពីខែមករា ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២១ និងចូលរួមក្នុងក្រុមប្រឹក្សាភិបាលនៃធនាគារឯកទេស ដូនពេញ ម.ក ចាប់តាំងពីខែមករា ឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ននេះ។
លោក មានបទពិសោធន៍ការងារនៅក្នុងធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលប្រាក់បញ្ញើ ជាង២៥ឆ្នាំមកហើយ ដោយមានតួនាទីទទួលខុសត្រូវចម្បងៗក្នុងមុខតំណែងជាថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតជាច្រើន លើកិច្ចការ៖ គណនេយ្យ ហិរញ្ញវត្ថុ រតនាភិបាល បច្ចេកវិទ្យាព័ត៌មាន ធនធានមនុស្ស រដ្ឋបាល ឥណទាន ប្រាក់បញ្ញើសន្សំ និងកិច្ចការលក់។ ជាបន្ថែមលោក ទទួលបន្ទុកជាលេខាធិការរបស់ក្រុមប្រឹក្សាភិបាល និងភាគទុនិក ជាច្រើនឆ្នាំ។ មុននឹងចាកចេញមកដឹកនាំធនាគារឯកទេស ដូនពេញ ម.ក លោក មានមុខតំណែងជាអគ្គនាយកបណ្តាញចែកចាយលក់ ធនាគារ ហត្ថា ម.ក។ លោក គឺជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យរបស់ក្រុមហ៊ុន ធានារ៉ាប់រង ភីភល & ផាតនើរ អ៊ិនសួរេន ភីអិលស៊ី ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ននេះ។
លោក បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ជំនាញគណនេយ្យ ក្នុងឆ្នាំ១៩៩៩ និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម លើជំនាញហិរញ្ញវត្ថុ(កម្មវិធីអន្តរជាតិប្រើប្រាស់ភាសាអង់គ្លេស)ពីសាកលវិទ្យាល័យ បញ្ញាសាស្រ្តកម្ពុជានៅក្នុងឆ្នាំ២០០៧។ លោក បានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាថ្នាក់ជាតិ និងអន្តរជាតិលើប្រធានបទពាក់ព័ន្ធជាច្រើន។