លោកបណ្ឌិត បានចូលរួមក្នុងក្រុមប្រឹក្សាភិបាលរបស់ ធនាគារឯកទេស ដូនពេញ ម.ក ចាប់តាំងពីខែតុលា ឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន។
លោកបណ្ឌិត មានបទពិសោធន៍ការងារ ៣០ឆ្នាំជាមួយអង្គការ មិនស្វែងរកប្រាក់ចំណេញ និងស្វែងរកប្រាក់ចំណេញ អង្គការសហប្រជាជាតិ ស្ថានទូត ក្រុមហ៊ុនពហុជាតិសាសន៍ ព្រមទាំងក្រុមហ៊ុនឯកជនជាច្រើន។
លោកបណ្ឌិត បានចំណាយពេលវេលាជាង១៧ឆ្នាំ ក្នុងមុខងារជាក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលប្រាក់បញ្ញើនាំមុខ ដូចជា៖ ស្ថាបនា ប្រាសាក់ និង ក្រុមហ៊ុនធានារ៉ាប់រង ភីភល & ផាតនើរ អ៊ិនសួរេន ភីអិលស៊ី ផងដែរ។ លោកបណ្ឌិតទទួលសញ្ញាបត្រថ្នាក់បណ្ឌិត ជំនាញគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យអឺរ៉ុប (European Business School) ប្រទេសស្វីស ថ្នាក់អនុបណ្ឌិត ជំនាញគណនេយ្យ ពីសាកលវិទ្យាល័យគ្រប់គ្រងម៉ាហារីហ្សី (MUM-MIU) សហរដ្ឋអាមេរិក ថ្នាក់អនុ-បណ្ឌិត ជំនាញហិរញ្ញវត្ថុ ពីសកលវិទ្យាល័យឆាលស្ទឺត (CSU) ប្រទេសអូស្រ្តាលី និងសភាពាណិជ្ជកម្ម & ឧស្សាហកម្មក្រុងឡុងដ៍ (LCCI)។
បច្ចុប្បន្ន លោកបណ្ឌិតជាសមាជិកជាន់ខ្ពស់ (Fellow) នៃវិទ្យាស្ថានគណនេយ្យករសាធារណៈ(FIPA) ប្រទេសអូស្ត្រាលី, វិទ្យាស្ថានគណនេយ្យករហិរញ្ញវត្ថុ (FFA) ប្រទេសអង់គ្លេស និង Chartered Audit Committee Director (CACD-IIA) ប្រទេសម៉ាឡេស៊ី។ លោកបណ្ឌិតក៏ជាសមាជិកជំនាញ (Chartered Member) នៃ វិទ្យាស្ថានសវនករផ្ទៃក្នុង (CMIIA) ប្រទេសម៉ាឡេ-ស៊ី។ មិនតែប៉ុណ្ណោះ លោកបណ្ឌិតជាសមាជិក (Member) នៃ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (CPA) និងវិទ្យាស្ថានមូលបត្រ និងវិនិយោគ (MCSI) ប្រទេសអង់គ្លេស។
លោកបណ្ឌិត បានចូលរួមវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំ អភិបាលកិច្ចសាជីវកម្ម នៅសហរដ្ឋអាមេរិក និងសិក្ខាសាលាថ្នាក់ជាតិ និងអន្តរជាតិ ជាច្រើនផ្សេងទៀត នៅប្រទេសអូស្ត្រាលី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ ហ្វីលីពីន សិង្ហបុរី ជាដើម។