គេហទំព័រ​របស់​ ​ធនាគារ​ឯកទេស​ ​ដូនពេញ​ – ​w​w​w​.​d​p​bank​.​co​m​.k​h​ – ​មាន​ម៉ូឌុ​ល​យ៉ាង​ច្រើន​ដែល​ប្រមូល​ព័ត៌មាន​ ​ផ្ទាល់ខ្លួន​របស់​លោកអ្នក​។​ ​ធនាគារ​ឯកទេស​ ​ដូនពេញ​ ​នឹង​ប្រមូល​និង​ប្រើប្រាស់​ព័ត៌មាន​នេះ​តាម​គោលបំណង​ផ្តល់ឲ្យ​ប៉ុណ្ណោះ​។​ ​យើង​នឹង​រក្សាទុក​ព័ត៌មាន​ជា​សម្ងាត់​ ​និង​មាន​សុវត្ថិភាព​ហើយនឹង​ ​ប្រើប្រាស់​សម្រាប់​ទំនាក់ទំនង​លោកអ្នក​ ​និង​សម្រាប់​ជា​ការកំណត់​អត្តសញ្ញាណ​ប៉ុណ្ណោះ​ ​ជាមួយគ្នា​នេះ​ផង​ដែរ​ ​ព័ត៌មាន​នេះ​អាច​ត្រូវ​ប្រើប្រាស់​ដើម្បី​ផ្តល់​ព័ត៌មាន​ ​ជូន​លោកអ្នក​អំពី​គណនី​និង​សេវាកម្ម​ ​ដែល​ធនាគារ​យើងខ្ញុំ​ ​គិតថា​អាច​មាន​អត្ថប្រយោជន៍​ចំពោះ​លោកអ្នក​ (​រួម​ទាំង​ពី​ដៃគូ​អាជីវកម្ម​ ​ដែល​បាន​ជ្រើសរើស​) ​ប្រសិនបើ​លោកអ្នក​ ​ស្នើសុំ​ឲ្យ​ធនាគារ​យើងខ្ញុំ​មិន​ចាំបាច់​ផ្តល់​ព័ត៌មាន​ទាំងនោះ​ជូន​លោកអ្នក​ ​ធនាគារ​នឹង​អនុវត្ត​តាម​ការ​ស្នើសុំ​នោះ​ឡើយ​។​ ​លោកអ្នក​មាន​សិទ្ធិ​ចូ​លមើល​ ​និង​កែតម្រូវ​ព័ត៌មាន​របស់​លោកអ្នក​បាន​ ​លោកអ្នក​មិន​ចាំបាច់​ត្រូវតែ​ផ្តល់​ព័ត៌មាន​ទាំងឡាយ​ ​ដែល​ធនាគារ​យើងខ្ញុំ​ធ្វើការ​ស្នើសុំ​នោះ​ឡើយ​ ​ទោះបីជា​ព័ត៌មាន​នោះ​អាច​មាន​ឥទ្ធិពល​ចំពោះ​ផលិតផល​ ​ឬ​សេវាកម្ម​ដែល​ធនាគារ​យើងខ្ញុំ​ ​អាច​ផ្តល់​ជូន​លោកអ្នក​ក៏ដោយ​។​ ​ធនាគារ​យើងខ្ញុំ​នឹង​មិន​លក់​ព័ត៌មាន​របស់​លោកអ្នក​ឲ្យ​ភាគី​ទីបី​ឡើយ​។