​​អ្នកណែនាំ​ឥណទាន​ឯករាជ្យ​ ​Loan​ ​In​t​rod​uc​in​g​ ​Free​lancer​ (​L​IF​) ​គឺ​សំដៅ​ដល់​នីតិជន​ទាំងអស់​ដែល​បាន​ធ្វើការ​ចុះឈ្មោះ​ ​ជា​អ្នកណែនាំ​របស់​ធនាគារ​ ​ដោយ​អនុវត្ត​ត្រឹមត្រូវ​ជា​អ្នកណែនាំ​ឥណទាន​មក​ភ្នាក់ងារ​ទទួលបន្ទុក​របស់​ធនាគារ​ ​ដោយធ្វើ​ការណែនាំ​ ​ផ្តល់​ព័ត៌មាន​បឋម​ជូន​អតិថិជន​ ឱ្យ​ស្គាល់​ ​ចាប់អារម្មណ៍​ ​និង​ឈានដល់ការ​ប្រើប្រាស់​សេវា​ឥណទាន​របស់​ធនាគារ​។​ ​គ្រាន់តែ​ធ្វើ​ការណែនាំ​អតិថិជន​ឱ្យ​ប្រើប្រាស់​សេវា​ក​ម្ចី​ណាមួយ​ ​របស់​ធនាគារ​ឯកទេស​ ​ដូនពេញ​ ​ភ្លាម​ ​លោកអ្នក​នឹង​មានឱកាស​បង្កើន​ប្រាក់ចំណូល​របស់​លោកអ្នក​ជា​រៀងរាល់ថ្ងៃ​!

​ចូលរួម​ជាមួយ​យើង​ឥឡូវនេះ​ ​ក្នុងនាម​ជា​អ្នកណែនាំឥណទានឯករាជ្យ​ ​លោកអ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​ដូចជា​៖

អត្ថប្រយោជន៍ទទួលបានពេលក្លាយជាអ្នកណែនាំឥណទានឯករាជ្យ

  • ក្លាយជាដៃគូដ៏សំខាន់មួយរបស់ ធនាគារឯកទេស​ ដូនពេញ
  • បង្កើនកេរ្តិ៍ឈ្មោះ និងទំនុកចិត្តក្នុងការពង្រីកសក្តានុពលអាជីវកម្មដែលមានស្រាប់របស់លោកអ្នក
  • មិន​ត្រូវការ​ដើមទុន​បន្ថែម ហើយទទួលបានចំណូល (ប្រាក់លើកទឹកចិត្តក្នុងការណែនាំឥណទាន) រហូតដល់ ៣០ដុល្លារ ក្នុងកម្ចីមួយលើកៗរបស់​ អតិថិជន ដែលបានទទួលការអនុមតិពីធនាគារ ​
  • ទទួលបានស​ម្ព័ន្ធ​ភាព​ ​និង​ ​ចំណេះ​ដឹង​ថ្មីៗពីវិស័យធនាគារ និងហិរញ្ញវត្ថុ

កិច្ចការចម្បងៗរបស់អ្នកណែនាំឥណទានឯករាជ្យ

  • ណែនាំអតិថិជនឱ្យស្គាល់ ចាប់អារម្មណ៍ និងឈានដល់ការប្រើប្រាស់សេវាកម្ចីណាមួយរបស់ធនាគារ
  • ផ្ដល់ព័ត៌មានបឋមអំពីសេវាកម្ចី និងលក្ខខណ្ឌចាំបាច់ ជូនដល់អតិថិជន ដើម្បីទទួលបានប្រាក់កម្ចី

លក្ខខណ្ឌក្លាយជាអ្នកណែនាំឥណទានឯករាជ្យ

  • នីតិជន (នីតិបុគ្គល ឬរូបវន្តបុគ្គល)
  • ជាអតិថិជន កំពុងប្រើប្រាស់សេវាកម្មរបស់ធនាគារឯកទេស ដូនពេញ​ ឬ
  • ជាអាជីវករ កំពុង​ប្រកបអាជីវកម្មស្របច្បាប់ ឬ
  • បុគ្គលដែលមានសក្តានុពល ឬទំនាក់ទំនងល្អនៅក្នុងសហគមន៍ ឬមានសមត្ថភាពណែនាំព័ត៌មានបឋមនៃសេវាឥណទានជូនអតិថិជន។

ក្លាយជាពាណិជ្ជករដៃគូ ឬអ្នកណែនាំឥណទានឯករាជ្យ