​ពាណិជ្ជករ​ដៃគូ​ (​Merchant​) ​សំដៅ​ដល់​ពាណិជ្ជករ​លក់​យានយន្ត​ ​ដែល​រួម​សហការ​ជាមួយ​ធនាគារ​ ​ក្នុង​ការណែនាំ​ ​ផ្តល់​ព័ត៌មាន​បឋម​ជូន​អតិថិជន​ ឱ្យ​ស្គាល់​ ​ចាប់អារម្មណ៍​ ​និង​ឈានដល់ការ​ប្រើប្រាស់​សេវា​ឥណទាន​យានយន្ត​របស់​ធនាគារ​​។​ ​គ្រាន់តែ​ធ្វើ​ការណែនាំ​អតិថិជន​ឱ្យ​ប្រើប្រាស់​សេវា​ឥណទាន​យានយន្ត​ ​របស់​ធនាគារ​ឯកទេស​ ​ដូនពេញ​ ​ភ្លាម​ ​លោកអ្នក​នឹង​មានឱកាស​បង្កើន​ប្រាក់ចំណូល​របស់​លោកអ្នក​ជា​រៀងរាល់ថ្ងៃ​!

​ចូលរួម​ជាមួយ​យើង​ឥឡូវនេះ​ ​ក្នុងនាម​ជា​ពាណិជ្ជករ​ដៃគូ​ ​លោកអ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​ដូចជា​៖
អត្ថប្រយោជន៍ទទួលបានពេលក្លាយជាពាណិជ្ជករដៃគូ

  • បង្កើនការលក់ក្នុងរបរអាជីវកម្ម
  • បង្កើនកេរ្តិ៍ឈ្មោះ និងទំនុកចិត្តក្នុងការពង្រីកសក្តានុពលអាជីវកម្មរបស់លោកអ្នក
  • ទទួលបានប្រាក់លើកទឹកចិត្តក្នុងការណែនាំឥណទាន រហូតដល់ ៥០ដុល្លារ​ ក្នុងកម្ចីមួយលើកៗ របស់អតិថិជន ដែលបានទទួលការអនុមតិពីធនាគារ
  • ទទួលបានអត្ថប្រយោជន៍ពីការជួយផ្សព្វផ្សាយរបស់ធនាគារ

កិច្ចការចម្បងៗរបស់ពាណិជ្ជករដៃគូ

  • ណែនាំអតិថិជនឱ្យស្គាល់ ចាប់អារម្មណ៍ និងឈានដល់ការប្រើប្រាស់សេវា​ឥណទាន​យានយន្តរបស់ធនាគារ
  • ផ្ដល់ព័ត៌មានបឋមអំពីសេវាកម្ចី និងលក្ខខណ្ឌចាំបាច់ ជូនដល់អតិថិជន ដើម្បីទទួលបានប្រាក់កម្ចី

លក្ខខណ្ឌក្លាយជាពាណិជ្ជករដៃគូ

  • នីតិជន (នីតិបុគ្គល ឬរូបវន្តបុគ្គល)
  • ប្រកបអាជីវកម្មស្របច្បាប់ (មានវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឬប័ណ្ណពន្ធប៉ាតង់) ។
  • រៀបចំកិច្ចព្រមព្រៀងជាមួយធនាគារ
  • ចូលរួមទទួលការបណ្តុះបណ្តាលពីផលិតផល-សេវាកម្មធនាគារ