​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​មករា​ ​ឆ្នាំ​២​០​០​៧​ ​ធនាគារ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ភាគ​ទុនិ​ក​កូរ៉េ​ ​ក្រោម​ការ​ចុះបញ្ជី​ពាណិជ្ជកម្ម​លេខ​ ​Co​. 3374/07​E​ ​។​ ​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​០​៧​ ​ធនាគារ​ទទួល​បាន​អាជ្ញា​ប​ណ្ណ​ពី​ធនាគារជាតិនៃកម្ពុជា​ ​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ពាណិជ្ជ​ ​ដោយ​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​នា​ថ្ងៃ​ទី​០​១​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​០​៧​។​ ​បន្ទាប់មក​ ​ធនាគារ​បាន​សម្រេច​ចិត្ត​កាត់បន្ថយ​ទំហំ​ប្រតិបត្តិការ​របស់​ខ្លួន​មក​ជា​ធនាគារ​ឯកទេស​វិញ​ ​ដោយ​ទទួល​បាន​អាជ្ញា​ប​ណ្ណ​សារ​ជាថ្មី​ពី​ធនាគារជាតិនៃកម្ពុជា​ ​ក្រោម​លិខិត​លេខ​ ​ធ​ឯ​-​០​៩​ ​ដែល​មាន​ប្រសិទ្ធ​ភាព​ចាប់ពី​ថ្ងៃ​ទី​០​១​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​១​១​។​

​នា​ចុង​ឆ្នាំ​២​០​១​៨​ ​ភាគ​ទុ​និករ​ប​ស់​ធនាគារ​ឯកទេស​ ខេ​ម​ខូ ​ម​.​ក​ ​បាន​ចុះ​កិច្ចសន្យា​ទិញ​-​លក់​ភាគ​ហ៊ុន​ទាំងស្រុង​ជាមួយនឹង​ក្រុមហ៊ុន​ដូនពេញ​លែ​ន​ ខូអិ​ល​ធី​ឌី​។​ ​ប្រតិបត្តិការ​ទិញ​-​លក់​នេះ​ ​បាន​ទទួលការ​អនុម័ត​ដោយ​ ​ធនាគារជាតិនៃកម្ពុជា​ ​នៅ​ថ្ងៃ​ទី​០​៥​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​១​៨​ ​និង​បាន​ទទួលការ​ផ្តល់​សច្ចា​នុ​ម័ត​លើ​អនុស្សរណៈ​ ​និង​លក្ខ​ន្តិកៈ​ដែល​បាន​ធ្វើ​វិសោធនកម្ម​នា​ថ្ងៃ​ទី​២​២​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​១​៨​។​

​បច្ចុប្បន្ន​ ​ភាគ​ហ៊ុន​១​០​០​% ​របស់​ធនាគារ​ ​កាន់កាប់​ដោយ​ភាគ​ទុនិ​ក​ក្នុងស្រុក​ឈ្មោះថា​ ” ​ក្រុមហ៊ុន​ដូនពេញ​ ​លែ​ន​ ខូអិ​ល​ធី​ឌី​ “​។​ ​ធនាគារ​ធ្វើ​ប្រតិបត្តិការ​តាមរយៈ​ការិយាល័យ​សាខា​របស់​ខ្លួន​ក្នុង​ក្រុងភ្នំពេញ​ ​និង​ខេត្ត​កណ្តាល​។​ ​លើស​ពី​នេះ​ ​ធនាគារ​ប្តេជ្ញា​ចិត្ត​ ​លើ​ការពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន​ ​តាមរយៈ​បណ្តាញ​ប្រតិបត្តិការ​ជំនួស​ផ្សេងៗ​ ​ក្នុង​ទម្រង់​ម៉ូដែល​អាជីវកម្ម​ជាច្រើន​ដែល​សមស្រប​ ​ក្នុង​គោលបំណង​ដើម្បី​ផ្តល់​ជូន​នូវ​បទពិសោធន៍​ដ៏​ល្អ​ប្រសើរ​ជូន​ដល់​អតិថិជន​ ​និង​ដើម្បី​ពង្រីក​ការ​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​។