ចក្ខុវិស័យ (VISION)

​គឺជា​ធនាគារ​ដែល​អតិថិជន​តែង​គិតដល់​មុនគេ​ ​ក្នុង​ការ​ទទួល​បាន​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ ​ប្រកបដោយ​ភាព​ងាយស្រួល។

បេសកកម្ម (MISSION)

ផ្តល់​ជូន​អតិថិជន​នូវ​បទពិសោធន៍​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏​ល្អ​បំផុត​ ​ក្នុង​តម្លៃ​សមរម្យ​ ​និង​ផ្តល់​ផល​តបស្នង​ដ៏​សក្តិ​​សម​ ​ជូន​ដល់​ភាគ​ទុនិ​ក​ ​ដៃគូ​អាជីវកម្ម​ ​និង​សហគមន៍​ ​តាមរយៈ​ការ​ទាញ​យក​ប្រយោជន៍​ជា​អតិបរមា​ពី​ ​បណ្តាញ​ប្រតិបត្តិការ​ ​និង​បច្ចេកវិទ្យា​ថ្មីៗ​។

គុណតម្លៃស្នូល (CORE VALUES)

សុចរិតភាព (INTEGRITY)

យើង​ជឿជាក់​លើ​តម្លៃ​នៃ​ភាព​ស្មោះត្រង់​ ​និង​មាន​គោលការណ៍​សីលធម៌​រឹង​មាំ​គ្រប់ពេល​ ​និង​គ្រប់​ស្ថានភាព​។​ ​វា​ជា​ជម្រើស​របស់យើង​ ​ដើម្បី​លើក​ក​ម្ពស់​អាជីវកម្ម​របស់​ខ្លួន​ឱ្យ​មាន​បទដ្ឋាន​មួយ​ ​ប្រកបដោយ​តម្លា​ភាព​ ​និង​ទំនួល​ខុសត្រូវ។

ភាពសាមញ្ញ (SIMPLICITY)

យើង​ជឿជាក់​លើ​គុណភាព​ ​ឬ​លក្ខខណ្ឌ​ដែល​ងាយ​ធ្វើ​ ​ឬ​ងាយ​យល់​សម្រាប់​អតិថិជន​ ​បុគ្គលិក​ ​និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​។​ ​រាល់​អ្វីៗក៏ដោយ​ដែល​យើង​គិត​ ​យើង​ធ្វើ​ ​យើង​ផ្លាស់ប្តូរ​ ​ឬ​យើង​ច្នៃប្រឌិត​ថ្មី​ ​វា​នឹង​មាន​លក្ខណៈ​សាមញ្ញ​ ​ងាយស្រួល​។​ ​យើង​មាន​ភាព​សាមញ្ញ​ ​ប៉ុន្តែ​ម៉ឺងម៉ាត់​ ​និង​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​។

ការច្នៃប្រឌិតបង្កើតថ្មី (INNOVATION)

​យើង​ជឿជាក់​ថា​ ​ការ​ច្នៃប្រឌិត​បង្កើត​ថ្មី​ ​មាន​សារៈសំខាន់​ណាស់​ ​សម្រាប់​បន្ត​ភាព​ជោគជ័យ​នៃ​ធនាគារ​របស់​ ​យើង​។​ ​យើង​លើកទឹកចិត្ត​ឱ្យ​គ្រប់គ្នា​បញ្ចេញ​គំនិត​យោបល់​របស់​ពួកគេ​ ​និង​ធ្វើ​ពិសោធន៍​លើ​គំនិត​ ​ឬ​ទស្សន​​ទាន​ទាំងនោះ​។​ ​យើង​រៀនសូត្រ​ពី​កំហុស​ទាំងឡាយ​របស់យើង​ ​និង​អភិវឌ្ឍ​ខ្លួន​ជាបន្តបន្ទាប់​ ​ដើម្បី​ទទួល​បាន​លទ្ធផល​កាន់តែ​ប្រសើរ​។

ទំនួលខុសត្រូវ (ACCOUNTABILITY)

​យើង​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​កសាង​សមត្ថភាព​វិជ្ជាជីវៈ​ដល់​ធនធានមនុស្ស​របស់យើង​ ​ដើម្បី​អាច​បំពេញ​តួនាទី​ក្នុង​លក្ខណៈ​ជំនាញ​វិជ្ជាជីវៈ​។​ ​យើង​មាន​ទំនួល​ខុសត្រូវ​លើ​រាល់​សកម្មភាព​របស់យើង​ ​ចំពោះ​អតិថិជន​ ​ភាគ​ទុនិ​ក​ ​ដៃគូ​អាជីវកម្ម​ ​និង​សហគមន៍​ទាំងមូល​។​ ​យើង​ជឿជាក់​ថា​ ​ទំនួល​ខុសត្រូវ​ ​គឺជា​កូនសោ​ឆ្ពោះទៅ​កាន់​ ​ភាព​ជឿ​ទុកចិត្ត​ ​និង​ជោគជ័យ​។

អាថ៌កំបាំងវិជ្ជាជីវៈ (CONFIDENTIALITY)

យើង​យកចិត្តទុកដាក់​ដល់​ភាពជា​ឯកជន​ ​និង​ការ​ថែរក្សា​អាថ៌កំបាំង​វិជ្ជាជីវៈ​ ​ជូន​ដល់​រាល់​គូភាគី​ ​ដែល​មាន​ប្រតិបត្តិការ​ពាក់ព័ន្ធ​ជាមួយនឹង​យើង​ ​ព្រោះ​តាមរយៈ​នេះ​ ​ជួយ​ឱ្យ​យើង​បង្កើន​នូវ​គុណ​តម្លៃ​ ​និង​អាច​ថែ​រ​រក្សា​បាន​នូវ​ផលប្រយោជន៍​ខ្ពស់​បំផុត​ ​ជូន​ដល់​អតិថិជន​។