លោក រដ្ឋ សារុណ

ប្រធាននាយកប្រតិបត្តិ

​លោក​បាន​ចាប់ផ្តើម​ការងារ​ជាមួយ​ ​ធនាគារ​ឯកទេស​ ​ដូនពេញ​ ​ម​.​ក​ ​ក្នុង​មុខតំណែង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ ​ចាប់តាំង​ពី​ខែ​មករា​ ​ឆ្នាំ​២​០​១​៩​ ​រហូតមកដល់​បច្ចុប្បន្ននេះ​។

​លោក​​​មាន​បទពិសោធន៍​ការងារ​ ​នៅ​ក្នុង​ធនាគារ​ពាណិជ្ជ​ ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ដែល​ទទួល​ប្រាក់​បញ្ញើ​ ​ជាង​២​០​ឆ្នាំ​មក​ហើយ​ ​ដោយមាន​តួនាទី​ទទួលខុសត្រូវ​ចម្បង​ៗ​ ​ក្នុង​មុខតំណែង​ជា​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​បំផុត​ជាច្រើន​ ​លើ​កិច្ចការ​៖​ ​គណនេយ្យ​ ​ហិរញ្ញវត្ថុ​ ​រតនា​ភិ​បាល​ ​បច្ចេកវិទ្យា​ព័ត៌មាន​ ​ធនធានមនុស្ស​ ​រដ្ឋបាល​ ​ឥណ​​ទាន​ ​ប្រាក់​បញ្ញើ​សន្សំ​ ​និង​កិច្ចការ​លក់​។​ ​ជា​បន្ថែម​ ​លោក​ទទួលបន្ទុក​ជា​លេខាធិការ​របស់​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​ភាគ​ទុនិ​ក​ ​ជាច្រើន​ឆ្នាំ​។​ ​មុននឹង​ចាកចេញ​មក​ដឹកនាំ​ធនាគារ​ឯកទេស​ ​ដូនពេញ​ ​ម​.​ក​ ​លោក​​​មាន​មុខតំណែង​ ​ជា​អគ្គនាយក​បណ្តាញ​ចែកចាយ​លក់​ ​ក្នុង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ ​ដែល​កំពុង​នាំមុខ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​លោក​គឺជា​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​ឯករាជ្យ​របស់​ក្រុមហ៊ុន​ ​ធានា​រ៉ាប់រង​ ​ភី​ភល​ & ​ផា​ត​នើ​រ​ អ៊ិ​ន​សួ​រេ​ន​ ​ភី​អិ​ល​ស៊ី​ ​ចាប់តាំង​ពី​ខែកញ្ញា​ ​ឆ្នាំ​២​០​១​៨​ ​រហូតមកដល់​បច្ចុប្បន្ននេះ​។

​លោក​បាន​បញ្ចប់​ថ្នាក់​បរិញ្ញា​ប័ត្រ​ ​ជំនាញ​គណនេយ្យ​ ​ក្នុង​ឆ្នាំ​១​៩​៩​៩​ ​និង​បាន​បញ្ចប់​ថ្នាក់​អនុ​បណ្ឌិត​គ្រប់គ្រង​ពាណិជ្ជកម្ម​ ​លើ​ជំនាញ​ហិរញ្ញវត្ថុ​(​កម្មវិធី​អន្តរជាតិ​ប្រើប្រាស់​ភាសា​អង់គ្លេស​)​ពី​សាកលវិទ្យាល័យ​ ​បញ្ញា​សា​ស្រ្ត​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២​០​០​៧​។​ ​លោក​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ ​និង​សិក្ខាសាលា​ថ្នាក់​ជាតិ​ ​និង​អន្តរជាតិ​លើ​ប្រធាន​បទ​ពាក់ព័ន្ធ​ជាច្រើន​។

លោក ឆន ពន្លឺ

នាយកប្រតិបត្តិអាជីវកម្ម

​លោក​បាន​ចាប់ផ្តើម​ការងារ​ជាមួយ​ ​ធនាគារ​ឯកទេស​ ​ដូនពេញ​ ​ម​.​ក​ ​ក្នុង​មុខតំណែង​ជា​ ​នាយក​ប្រតិបត្តិ​អាជីវកម្ម​ ​ចាប់តាំង​ពី​ខែកុម្ភៈ​ ​ឆ្នាំ​២​០​១​៩​ ​រហូតមកដល់​បច្ចុប្បន្ននេះ​។

​លោក​បាន​ផ្តើម​បម្រើ​ការងារ​ ​ក្នុង​វិ​ស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​ចាប់តាំង​ពី​ឆ្នាំ​១​៩​៩​៩​ ​រហូតមក​ ​ក្នុង​មុខតំណែង​ជាច្រើន​ដូចជា​៖​ ​ប្រធាន​គណនេយ្យករ​ ​ប្រធាន​ភ្នាក់ងារ​ទី​ផ្សារ​ ​នាយក​សាខា​ ​នាយក​គម្រោង​ ​អគ្គនាយក​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ ​នាយក​រង​វិទ្យាស្ថាន​ (​គ្រឹះស្ថាន​ឧត្តម​សិក្សា​)​។​ ​មុននឹង​ចាកចេញ​មក​ចូលរួម​ជាមួយ​ ​ធនាគារ​ឯកទេស​ ​ដូនពេញ​ ​ម​.​ក​ ​លោក​​​មាន​មុខតំណែង​ ​ជានា​យក​ប្រតិបត្តិ​រង​ ​នៃ​នាយកដ្ឋាន​សេវា​ហិរញ្ញវត្ថុ​ ​របស់​ធនាគារ​ពាណិជ្ជ​នាំមុខ​មួយ​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

​នៅ​ក្នុង​ឆ្នាំ​១​៩​៩​៩​ ​លោក​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ ​គ្រប់គ្រង​ពាណិជ្ជកម្ម​ ​ជំនាញ​ទី​ផ្សារ​ ​ពី​មហាវិទ្យាល័យ​ពាណិជ្ជ​សា​ស្រ្ត ​ដែល​សហការ​កម្មវិធីសិក្សា​ជាមួយ​ ​University​ o​f​ S​an​ ​Franc​i​s​co​ ​និង​ ​G​e​or​g​e​town​ ​University​ ​និង​បាន​បញ្ចប់​ថ្នាក់​អនុ​បណ្ឌិត​គ្រប់គ្រង​ពាណិជ្ជកម្ម​ ​ពី​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ​នៅ​ក្នុង​ឆ្នាំ​២​០​០​៥​។​ ​លោក​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ ​និង​សិក្ខាសាលា​ថ្នាក់​ជាតិ​ ​និង​អន្តរជាតិ​ ​លើ​ប្រធាន​បទ​ដែល​ពាក់ព័ន្ធ​ជាច្រើន​ ​សម្រាប់​គាំទ្រ​ដល់​ការ​រីក​ចម្រើន​នៃ​អាជីព​ការងារ​របស់​លោក​។

លោក លាង គីមហួត

នាយកប្រតិបត្តិប្រតិបត្តិការ

លោក​បាន​ចាប់ផ្តើម​ការងារ​ជាមួយ​ ​ធនាគារ​ឯកទេស​ ​ដូនពេញ​ ​ម​.​ក​ ​ក្នុង​មុខតំណែង​ជា​ ​នាយក​ប្រតិបត្តិ​ប្រតិបត្តិការ​ ​ចាប់តាំង​ពី​ខែ​តុលា​ ​ឆ្នាំ​២​០​១​៨​ ​រហូតមកដល់​បច្ចុប្បន្ននេះ​។

លោក​​​មាន​បទពិសោធន៍​ការងារ​ ​ក្នុង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ដែល​ទទួល​ប្រាក់​បញ្ញើ​ ​ជាង​១​៤​ឆ្នាំ​មក​ហើយ​ ​ដោយ​ទទួលខុសត្រូវ​ចម្បង​ទៅលើ​កិច្ចការ​ឥណទាន​ ​ក្នុង​មុខតំណែង​សំខាន់​ៗ​ជាច្រើន​ដូចជា​៖​ ​នាយក​នាយកដ្ឋាន​ក​ម្ចី​សហគ្រាស​ខ្នាត​តូច​ ​និង​មធ្យម​ ​នាយក​នាយកដ្ឋាន​ប្រមូល​បំណុល​ ​នាយក​នាយកដ្ឋាន​ប្រសិទ្ធ​ភាព​សាខា​ ​និង​ជានា​យក​នាយកដ្ឋាន​ហា​និ​ភ័យ​ឥណទាន​​។

​លោក​បាន​បញ្ចប់​ ​ថ្នាក់​អនុ​បណ្ឌិត​គ្រប់គ្រង​ពាណិជ្ជកម្ម​ ​ជំនាញ​គ្រប់គ្រង​ទូទៅ​ពី​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ ​និង​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ ​និង​សិក្ខាសាលា​ថ្នាក់​ជាតិ​ ​និង​អន្តរជាតិ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ប្រធាន​បទ​មួយ​ចំនួន​ ​ដូចជា​ ​ក​ម្ចី​សហគ្រាស​ខ្នាត​តូច​ ​និង​មធ្យម​ ​ការ​គ្រប់គ្រង​ហា​និ​ភ័យ​ឥណទាន​ ​ការ​គ្រប់គ្រង​ ​និង​ភាពជា​អ្នកដឹកនាំ​ ​ជាដើម​។​ល​។

កញ្ញា នា អង្គាររស្មី

នាយិកានាយកដ្ឋានហិរញ្ញវត្ថុ

កញ្ញា​ ​នា​ ​អង្គារ​រស្មី​ ​បាន​ចាប់ផ្តើម​ការងារ​នៅ​ ​ធនាគារ​ឯកទេស​ ​ដូនពេញ​ ​ម​.​ក​ ​ក្នុង​មុខតំណែង​ ​ជា​នាយិកា​នាយកដ្ឋាន​ហិរញ្ញវត្ថុ​ ​ចាប់ពី​ខែ​ធ្នូ​ ​ឆ្នាំ​ ​២​០​១​៨​ ​រហូតមកដល់​បច្ចុប្បន្ននេះ​។

កញ្ញា​មាន​បទពិសោធន៍​ជាមួយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ដែល​ទទួល​ប្រាក់​បញ្ញើ​ ​អស់​រយៈពេល​ជាង​១​២​ឆ្នំា ​ក្នុង​មុខតំណែង​មួយ​ចំនួន​ដូចជា​៖​ ​គណនេយ្យករ​ ​ប្រធាន​គណនេយ្យករ​ ​និង​មុខតំណែង​ចុងក្រោយ​​ជា​ ​នាយិកា​រង​នាយកដ្ឋាន​ហិរញ្ញវត្ថុ​។​ ​កញ្ញា​ទទួល​បាន​នូវ​បទពិសោធន៍​ ​ចំណេះ​ជំនាញ​ ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការ​វិភាគ​លើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ ​ស្តង់​ដារ​របាយការណ៍​ហិរញ្ញវត្ថុ​ ​ការ​គ្រប់គ្រង​របាយការណ៍​ហិរញ្ញវត្ថុ​ ​និង​ការ​ជួយ​គំា​ទ្រ​លើ​គណនេយ្យ​សាខា​ ​។​ល​។

​កញ្ញា​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​ក្នុង​ឆ្នាំ​២​០​០​៥​ ​និង​ថ្នាក់​អនុ​បណ្ឌិត​ ​ជំនាញ​ហិរញ្ញវត្ថុ​ ​ពី​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ​នៅ​ក្នុង​ឆ្នាំ​២​០​១​១​។​ ​កញ្ញា​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​មាន​ ​ដូចជា​៖​ ​ភ្នាក់ងារ​សេវាកម្ម​ពន្ធ​ដា​ ​របាយការណ៍​ស្តង់​ដារ​ហិរញ្ញវត្ថុ​អន្តជាតិ​ ​ការ​គ្រប់គ្រង​ពេលវេលា​ ​និង​ផែនការ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ ​និង​ច្បាប់​ការងារ​កម្ពុជា​ ​ជាដើម​។​ល​។

លោក ជូ ប៊ុនហ៊ី

នាយកនាយកដ្ឋានសវនកម្មផ្ទៃក្នុង

លោក​បាន​ចាប់ផ្តើម​ការងារ​ជាមួយ​ ​ធនាគារ​ឯកទេស​ ​ដូនពេញ​ ​ម​.​ក​ ​ក្នុង​មុខតំណែង​ជានា​យក​ ​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​ ​ចាប់ពី​ខែ​មិថុនា​ ​ឆ្នាំ​២​០​១​៩​ ​រហូតមកដល់​បច្ចុប្បន្ននេះ​។

​លោក​បាន​ចាប់ផ្តើម​អាជីព​ដំបូង​ក្នុង​វិ​ស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​ចាប់ពី​ឆ្នាំ​២​០​០​៧​ ​ជាមួយ​ធនាគារ​ពាណិជ្ជ​នាំមុខ​មួយ​ ​និង​បាន​បម្រើ​ការងារ​ក្នុង​មុខតំណែង​ជាបន្តបន្ទាប់​ ​ដូចជា​៖​ ​ភ្នាក់ងារ​ឥណទាន​ ​សវ​នក​រ​ផ្ទៃក្នុង​ ​និង​អនុប្រធាន​សវ​នក​រ​ផ្ទៃក្នុង​។​ ​បន្ទាប់មក​ ​លោក​បាន​បន្ត​អាជីព​របស់​លោក​ជាមួយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មួយ​ ​ក្នុង​តំណែង​ជា​ប្រធាន​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​ ​ចាប់ពី​ឆ្នាំ​២​០​១​៤​ ​រហូតដល់​ឆ្នាំ​២​០​១​៩​ ​។

​លោក​បាន​បញ្ចប់​ថ្នាក់​អនុ​បណ្ឌិត​ ​ជំនាញ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​នៅ​ក្នុង​ឆ្នាំ​២​០​១​០​ ​និង​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ ​នៅ​ក្នុង​ឆ្នាំ​២​០​០​៦​ ​ពី​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​។​ ​ក្រៅពី​នេះ​ ​លោក​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជាច្រើន​ ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​ ​ពាក់ព័ន្ធ​នឹង​ប្រធាន​បទ​មួយ​ចំនួន​ដូចជា​ ​គណនេយ្យ​និង​ហិរញ្ញវត្ថុ​ ​ការ​គ្រប់គ្រង​ហា​និ​ភ័យ​ ​ការ​ត្រួតពិនិត្យ​ផ្ទៃក្នុង​ ​ការស៊ើបអង្កេត​ការ​គៃបន្លំ​ ​និង​ការប្រតិបត្តិ​តាម​ ​ជាដើម​។​ ​ល​។

អ្នកស្រី កុយ ឡង់ឌីណា

នាយិកានាយកដ្ឋានប្រតិបត្តិតាម

អ្នកស្រី​ ​កុយ​ ​ឡង់​ឌី​ណា​ ​បាន​ចាប់ផ្តើម​ការងារ​ ​ជាមួយ​ ​ធនាគារ​ឯកទេស​ ​ដូនពេញ​ ​ម​.​ក​ ​ក្នុង​មុខតំណែង​ជា​ ​នាយិកា​នាយកដ្ឋាន​ប្រតិបត្តិ​តាម​ ​ចាប់ពី​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​ ​រហូតមកដល់​បច្ចុប្បន្ននេះ​។

​អ្នកស្រី​ធ្លាប់​បាន​បម្រើ​ការ​ ​ជាមួយ​ធនាគារ​ពាណិជ្ជ​នាំមុខ​មួយ​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ចាប់ពី​ឆ្នាំ​២​០​០​៤​ ​រហូតដល់​ឆ្នាំ​២​០​១​៩​ ​ក្នុង​មុខតំណែង​ជាបន្តបន្ទាប់​ ​ដូចជា​៖​ ​បេឡាធិការ​ ​ប្រធាន​បេឡាធិការ​សាខា​ ​បុគ្គលិក​ផ្នែក​របាយការណ៍​ប្រតិបត្តិ​ ​បុគ្គលិក​ផ្នែក​ប្រតិបត្តិ​តាមច្បាប់​ ​អនុប្រធាន​ផ្នែក​ប្រតិបត្តិ​តាមច្បាប់​ ​និង​មុខតំណែង​ចុងក្រោយ​ក្នុង​ឆ្នាំ​២​០​១​៩​ ​ជា​ប្រធាន​ផ្នែក​ប្រតិបត្តិ​តាមច្បាប់​ ​នៃ​នាយកដ្ឋាន​អនុលោម​ប្បញ្ញត្តិ​។

​អ្នកស្រី​បាន​បញ្ចប់​ថ្នាក់​បរិញ្ញា​ប័ត្រ​ពាណិជ្ជ​សា​ស្រ្ត ​ជំនាញ​ហិរញ្ញវត្ថុ​ ​និង​ធនាគារ សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ​ក្នុង​ឆ្នាំ​២​០​០​៤​ ​និង​បាន​បញ្ចប់​ការសិក្សា (​General​ ​English​ ​Program​) ​ពី​មជ្ឈមណ្ឌល​អូ​ស្រ្តា​លី​ ​សម្រាប់​ការ​បណ្តុះបណ្តាល​ ​ក្នុង​ឆ្នាំ​២​០​១​៧​ ​ហើយក៏​ជា​ជ័យ​លា​ភី​ ​នៃ​វគ្គ​បណ្តុះបណ្តាល​ផ្នែក​ប្រតិបត្តិ​តាម​ ​ពី​វិទ្យាស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​ក្នុង​ឆ្នាំ​២​០​១​៩​។

លោក លុន ចាន់ថេង

នាយកនាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល

​លោក​ ​លុន​ ​ចាន់​ថេ​ង​ ​បាន​ចាប់ផ្តើម​ការងារ​ជាមួយ​ ​ធនាគារ​ឯកទេស​ ​ដូនពេញ​ ​ម​.​ក​ ​ក្នុង​មុខតំណែង​ជា​ ​នាយក​នាយកដ្ឋាន​ធនធានមនុស្ស​ ​និង​រដ្ឋបាល​ ​ចាប់ពី​ខែ​សីហា​ ​ឆ្នាំ​២​០​២​០​ ​រហូតមកដល់​បច្ចុប្បន្ន​។​

​លោក​​​មាន​បទពិសោធន៍​១​១​ឆ្នាំ​ក្នុង​ការងារ​គ្រប់គ្រង​ធនធានមនុស្ស​នៅ​ជាមួយ​ធនាគារ​ពាណិជ្ជ​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ ​និង​វិ​ស​័​យ​សំណង់​។​ ​សម្រាប់​ក្នុង​វិ​ស​័​យ​ឯកជន​ ​លោក​ធ្លាប់​បម្រើ​ការងារ​ក្នុង​តួនាទី​ជា​អ្នកគ្រប់គ្រង​អស់​រយៈពេល​ប្រាំ​ឆ្នាំ​ ​រួម​មាន​ ​នាយក​រង​នាយកដ្ឋាន​ធនធានមនុស្ស​ ​ប្រធាន​ផ្នែក​ជ្រើសរើស​បុគ្គលិក​ ​និង​នាយក​ធនធានមនុស្ស​ ​និង​រដ្ឋបាល​។​ ​បន្ថែម​ពី​នេះ​ ​គាត់​បាន​ចំណាយ​ពេល​អស់​រយៈកាល​ ​៨​ ​ឆ្នាំ​នៅ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​ ​និង​បាន​បំពេញ​តួនាទី​ជាម​ន្រ្តី​ជាន់ខ្ពស់​ធនធានមនុស្ស​ ​និង​អភិវឌ្ឍន៍​ ​ម​ន្រ្តី​សម្របសម្រួល​ធនធានមនុស្ស​ ​និង​ម​ន្រ្តី​សម្របសម្រួល​ផ្នែក​បណ្តុះបណ្តាល​បុគ្គលិក​។​ ​ការងារ​ចុងក្រោយ​របស់​គាត់​ ​មុន​ចូល​បម្រើ​ការងារ​ជាមួយ​ធនាគារ​ ​គឺជា​នាយក​រង​ ​នាយកដ្ឋាន​ធនធានមនុស្ស​ ​នៅ​ជាមួយ​ធនាគារ​ពាណិជ្ជ​មួយ​។​

​លោក​ ​ចាន់​ថេ​ង​ ​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញា​ប័ត្រ​ជាន់ខ្ពស់​ ​ជំនាញ​គ្រប់គ្រង​ធុរៈ​កិច្ច​ពី​សាកលវិទ្យាល័យ​ ​បញ្ញា​សា​ស្រ្ត​កម្ពុជា​ ​នៅ​ក្នុង​ឆ្នាំ​២​០​១​០​ ​និង​បាន​បញ្ចប់​បរិញ្ញា​ប័ត្រ​វិទ្យា​សា​ស្រ្ត​សេដ្ឋកិច្ច​ ​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិ​សា​ស្រ្ត ​និង​វិទ្យា​សា​ស្រ្ត​សេដ្ឋកិច្ច​នៅ​ក្នុង​ឆ្នាំ​២​០​០​០​។​ ​លោក​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ ​និង​សិក្ខាសាលា​ថ្នាក់​ជាតិ​ ​និង​អន្តរជាតិ​លើ​ប្រធាន​បទ​ជាច្រើន​ពាក់ព័ន្ធ​នឹង​វិសាលភាព​នៃ​ការ​គ្រប់គ្រង​ធនធានមនុស្ស​ ​និង​ភាពជា​អ្នកដឹកនាំ​។