លោក សម ភក្តី

ប្រធានក្រុមប្រឹក្សាភិបាល

លោក​បាន​ចូលរួម​ក្នុង​ក្រុមប្រឹក្សា​ភិ​បាល​របស់​ ​ធនាគារ​ឯកទេស​ ​ដូនពេញ​ ​ម​.​ក​ ​ចាប់តាំង​ពី​ខែ​តុលា​ ​ឆ្នាំ​២​០​១​៨​ ​រហូតមកដល់​បច្ចុប្បន្ន​។​

​បច្ចុប្បន្ន​លោក​​​មាន​មុខតំណែង​ជា​ ​នាយក​ប្រតិបត្តិ​ហិរញ្ញវត្ថុ​ (C​F​O) ​នៃ​ក្រុមហ៊ុន​ ​ដូនពេញ​ (ខេ​ម​បូ​ឌា) ​គ្រុប​។​ ​លោក​​​មាន​បទពិសោធន៍​ក្នុង​ការងារ​សវនកម្ម​ ​គណនេយ្យ​ ​និង​ហិរញ្ញវត្ថុ​ ​ជាង​១​៩​ឆ្នាំ​មក​ហើយ​ ​។​ ​លោក​ធ្លាប់​បម្រើ​ការ​ជា​ប្រធាន​សវ​នក​រ​ ​ជំនួយ​ការ​នាយក​ប្រតិបត្តិ​ហិរញ្ញវត្ថុ​ ​និង​មុខងារ​មួយ​ចំនួន​ទៀត​ ​នៅ​ក្នុង​ក្រុមហ៊ុន​ជាតិ​ ​និង​អន្តរជាតិ​ជាច្រើន​។​​លោក​បាន​បញ្ចប់​ថ្នាក់​បរិញ្ញា​ប័ត្រ​ ​ជំនាញ​គណនេយ្យ​ ​និង​ហិរញ្ញវត្ថុ​ ​ពី​វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង​ ​នៅ​ឆ្នាំ​២​០​០​១​ ​បញ្ចា​ប់​វគ្គសិក្សា​ជំនាញ​វិជ្ជាជីវៈ​ ​អ្នកបច្ចេកទេស​គណនេយ្យ​ (​CAT​) ​នៅ​ឆ្នាំ​២​០​០​៧​ ​គណនេយ្យ​ធុរកិច្ច​ (C​I​MA​) ​ពី​វិទ្យាស្ថាន​ ​F​T​MS​ ​នៅ​ឆ្នាំ​២​០​២​០​ ​និង​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ ​និង​សិក្ខាសាលា​ថ្នាក់​ជាតិ​ ​និង​អន្តរជាតិ​ ​ជាច្រើន​ផ្សេងទៀត​។

បណ្ឌិត ផៃ ទូច-FIPA/FFA/CACD/CPA

អភិបាលឯករាជ្យ

​លោក​បណ្ឌិត​ ​បាន​ចូលរួម​ក្នុង​ក្រុមប្រឹក្សា​ភិ​បាល​របស់​ ​ធនាគារ​ឯកទេស​ ​ដូនពេញ​ ​ម​.​ក​ ​ចាប់តាំង​ពី​ខែ​តុលា​ ​ឆ្នាំ​២​០​១​៨​ ​រហូតមកដល់​បច្ចុប្បន្ន​។​

​លោក​បណ្ឌិត​មាន​បទពិសោធន៍​ការងារ​ ​៣​០​ឆ្នាំ​ ​ជាមួយ​អង្គការ​មិន​ស្វែងរក​ប្រាក់ចំណេញ​ ​និង​ស្វែងរក​ប្រាក់ចំណេញ​ ​អង្គការសហប្រជាជាតិ​ ​ស្ថានទូត​ ​ក្រុមហ៊ុន​ពហុ​ជាតិសាសន៍​ ​ព្រមទាំង​ក្រុមហ៊ុន​ឯកជន​ជាច្រើន​។​ ​លោក​បណ្ឌិត​ទទួល​សញ្ញាប័ត្រថ្នាក់បណ្ឌិត​ ​ជំនាញ​គ្រប់គ្រង​ពាណិជ្ជកម្ម​ពី​សាកលវិទ្យាល័យ​អឺរ៉ុប​ ​ប្រទេស​ស្វីស​ ​ថ្នាក់​អនុ​បណ្ឌិត​ ​ជំនាញ​គណនេយ្យ​ ​ពី​សាកលវិទ្យាល័យ​ ​គ្រប់គ្រង​ម៉ា​ហារី​ស៊ី​ (​MUM​-​M​I​U) ​សហរដ្ឋអាមេរិក​ ​ថ្នាក់​អនុ​បណ្ឌិត​ ​ជំនាញ​ហិរញ្ញវត្ថុ​ ​ពី​សកលវិទ្យាល័យ​ឆា​ល​ស្ទឺ​ត​ ​ប្រទេស​អូ​ស្រ្តា​លី​ ​សភា​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​ទីក្រុង​ឡុង​ដ៍​។​

​បច្ចុប្បន្ន​ ​លោក​បណ្ឌិត​ជា​សមាជិក​ជាន់ខ្ពស់​ ​របស់​វិទ្យាស្ថាន​គណនេយ្យ​សាធារណៈ​ (​អូស្ត្រាលី​) ​វិទ្យាស្ថាន​គណនេយ្យ​ ​ហិរញ្ញវត្ថុ​ (​អង់គ្លេស​) ​និង​នាយក​ (​Chartered​ ​Director​) ​គណៈកម្មាធិការ​សវនកម្ម​ ​វិទ្យាស្ថាន​សវ​នក​រ​ផ្ទៃក្នុង​(​ម៉ាឡេស៊ី​) ​សមាជិក​របស់​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​ ​និង​សវ​នក​រ​កម្ពុជា​ (C​P​A​)​។​

​លោក​បណ្ឌិត​ ​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ថ្នាក់​ដឹកនាំ​ ​អភិបាល​កិច្ច​ក្រុមហ៊ុន​ ​ក្នុង​សហរដ្ឋអាមេរិក​ ​និង​សិក្ខាសាលា​ថ្នាក់​ជាតិ​ ​និង​អន្តរជាតិ​ ​ជាច្រើន​ផ្សេងទៀត។​

លោក លាង គីមហួត

អភិបាល

​លោក​បាន​ចូលរួម​ក្នុង​ក្រុមប្រឹក្សា​ភិ​បាល​របស់​ធនាគារ​ឯកទេស​ ​ដូនពេញ​ ​ម​.​ក​ ​ចាប់តាំង​ពី​ខែ​តុលា​ ​ឆ្នាំ​២​០​១​៨​ ​រហូតមកដល់​បច្ចុប្បន្ន​។​

​បច្ចុប្បន្ន​ ​លោក​​​មាន​មុខតំណែង​ជា​ ​នាយក​ប្រតិបត្តិ​ប្រតិបត្តិការ​ ​នៃ​ធនាគារ​ឯកទេស​ ​ដូនពេញ​ ​ម​.​ក​។​ ​លោក​​​មាន​បទពិសោធន៍​ការងារ​ក្នុង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ដែល​ទទួល​ប្រាក់​បញ្ញើ​ ​ជាង​១​៤​ឆ្នាំ​មក​ហើយ​ ​លើ​មុខតំណែង​សំខាន់​ៗ​ជាច្រើន​ ​ដូចជា​៖​ ​នាយក​នាយកដ្ឋាន​ក​ម្ចី​សហគ្រាស​ខ្នាត​តូច​ ​និង​មធ្យម​ ​នាយក​នាយកដ្ឋា​ន​ប្រមូល​បំណុល​ ​នាយក​នាយកដ្ឋាន​ប្រសិទ្ធ​ភាព​សាខា​ ​និង​ជានា​យក​នាយកដ្ឋាន​ហា​និ​ភ័យ​ឥណទាន​​។​ ​លោក​បាន​បញ្ចប់​ថ្នាក់​អនុ​បណ្ឌិត​គ្រប់គ្រង​ពាណិជ្ជកម្ម​ ​ជំនាញ​គ្រប់គ្រង​ទូទៅ​ពី​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ ​និង​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ ​និង​សិក្ខាសាលា​ថ្នាក់​ជាតិ​ ​និង​អន្តរជាតិ​ជាច្រើន​។